ក្លឹប Real Madrid កំពុងតែរៀបចំតកុងត្រាឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo រហូតដល់ឆ្នាំ២០២១ ជាមួយនឹងប្រាក់ឈ្នួលប្រចាំសប្ដាហ៍ខ្ពស់ជាងគេនៅក្នុងក្លឹបទៀតផង បើទោះជាបច្ចុប្បន្នកីឡាកររូបនេះមានវ័យ៣១ឆ្នាំហើយក៏ដោយ។
បើតាមប្រភពពីអេស្ប៉ាញបានឱ្យដឹងថា ក្លឹបអធិរាជសនឹងបន្តកុងត្រាដល់កីឡាករចុងក្រោយរបស់ខ្លួនគឺ Ronaldo លើកុងត្រាចាស់៥ឆ្នាំទៅមុខទៀត ក្នុងតម្លៃប្រាក់ឈ្នួលថ្លៃជាងគេក្នុងក្រុមដដែល។ ដោយការប្រកាសជាផ្លូវការក្នុងការបន្តនេះ នឹងអាចធ្វើឡើងនៅសប្ដាហ៍នេះតែម្ដង។
កីឡាករដែលជួយ Real Madrid ឈ្នះពាន UEFA Champions League ២ដងរូបនេះ នឹងក្លាយជាកីឡាកររកប្រាក់ប្រចាំសប្ដាហ៍ច្រើនជាងគេ ក្នុងកុងត្រាថ្មី ពោលគឺអាចឈានដល់៥០០ ០០០ផោនឯណោះ។ ខណៈដែលដៃគូរបស់គេ Gareth Bale នៅតិចជាងដែរ ហើយក៏បន្ដកុងត្រារួចទៅហើយ។
គិតត្រឹមមួយរយៈនេះ Real Madrid បានបន្ដកុងត្រាដល់កីឡាករចាស់របស់ខ្លួន ៣នាក់រួចមកហើយ គឺ Luka Modric , Toni Kroos និង Gareth Bale ខណៈដែល Ronaldo កំពុងតែធ្វើការចរចានឹងចុះកិច្ចសន្យាជាផ្លូវការក្នុងពេលខាងមុខនេះ។
សូមបញ្ជាក់ថា Real Madrid កំពុងតែជាប់បម្រាមរបស់សហព័ន្ធបាល់ទាត់ FIFA ដោយមិនឱ្យទិញដូរកីឡាករក្នុងរយៈពេល២ឆ្នាំឯណោះ។ ដូច្នេះហើយ បានជាក្លឹបអ្នកមាននៅអេស្ប៉ាញមួយនេះ ព្យាយាមតកុងត្រាដល់កីឡាករល្អៗរបស់ខ្លួន៕
មតិយោបល់