ព័ត៌មានជាតិ

សាំងយ៉ុងដឹកកម្មករ ប៉ះជាមួយម៉ូតូហុងដាឌ្រីម របួសធ្ងន់ពីរនាក់ អ្នកបើករថយន្តរត់បាត់

ព្រះសីហនុ: សមត្ថកិច្ចឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរវាងម៉ូតូc125សេរី2016 ពណ៌ខ្មៅបុកប៉ះជាមួយរថយន្តសាំយ៉ុងមួយគ្រឿងដឹកកម្មកររោងចក្រ ក្នុងទិសដៅបញ្ច្រាស់គ្នានៅផ្លូវជាតិលេខ៤ ត្រង់ចំណុចរូបសំណាកក្របី២ ត្រង់គីឡូម៉ែត្រលេខ ១៧៩-១៨០ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ បណ្តាលឲ្យមនុស្ស ០២នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ បណ្តាលឲ្យភាគីខាងម៉ូតូជិះឌុបគ្នាចំនួន ២នាក់រងរបួសធ្ងន់ គឺឈ្មោះ ស៊ុន ដារ៉ា ភេទប្រុសអាយុ២១ឆ្នាំជាកម្មករដូងប្រេង និងឈ្មោះ ទ្រី ស៊ាង ភេទស្រី ជាគូដណ្តឹងរួមដំណើរពីក្រោយ រស់នៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ រងរបួសធ្ងន់ដូចគ្នា ។

បេីតាមសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ក្រោយកេីតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន៕

photo_2016-09-14_22-14-22

photo_2016-09-14_22-14-26

photo_2016-09-14_22-14-29

មតិយោបល់