ព័ត៌មានជាតិ

តុលាការឃុំខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

កណ្តាល: នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀនមកតុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។

បើតាមន្ត្រីមន្ត្រីប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីនាក់ទី០១មានឈ្មោះស៊ីម ណាត ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី០២ឈ្មោះ ម៉ៃ គឿន ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរកម្មករ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ផូង វណ្ណ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ៣២៧៤ ដកសរ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទ«ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានប្រព្រឹត្តនៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន បានឃើញតាមមាត្រា២០៦មាត្រា២១៩មាត្រា២២០មាត្រា២២១និងមាត្រា២២២នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដោយបានទទួលបទបញ្ជារពីឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល និងមានការឯកភាពពីលោកលឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងរបស់អធិការដ្ឋាន បានបន្តរចេះប្រតិបត្តិការបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនរហូតបានឃាត់ខ្លួនជនសង្សយ័០២នាក់ថ្នាំញៀន២៥កញ្ចប់ តូច ធំ និងសម្ភារះមួយចំនួនថែមទៀតផង ។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៥០នាទីរសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្ទះតូបការហ្វេ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកអធិការបានប្រាប់ឲ្យដឹងថា ជនល្មើស០២នាក់ ក្នុងនោះ ទី០១ឈ្មោះ ស៊ីម ណាត ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងទី០២ឈ្មោះ ម៉ៃ គឿន ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរកម្មករ នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ចំណែកវត្ថុតាងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២៥កញ្ចប់ (កញ្ចប់ធំ០១និងកញ្ចប់តូច២៤),ដាវសាំម៉ូរ៉ៃ០១ដើម,ទូរសព្ទ័ដៃម៉ាកណូគាចុចពិលចំនួន០២គ្រឿង,ឧបកណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន,ម៉ូតូ០១គ្រឿងម៉ាកSL ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ1BI-8954។

លោកអធិការបញ្ជាក់ថា វេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញនគរបាលស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅចំណុចខាងលើទើបកម្លាំងអធិការដ្ឋាននគរបាលស្រុកបង្ក្រាបនិងចាប់ខ្លួនបានជនល្មើស០២នាក់ ក្រោយពីទទួលបញ្ជាពីឯកឧត្ដមស្នងការនគរបាលខេត្តនិងមានការឯកភាពពីលោកព្រះរាជអាជ្ញាខេត្តកណ្ដាលនឹងមានការចូលរួមពីលោកមេភូមិលោកមេឃុំសាក្សី០២នាក់និងយល់ព្រមពីម្ចាស់ផ្ទះ កម្លាំងជំនាញបានធ្វើការឆែកឆេរផ្ទះឈ្មោះ ខុម អ៉ីម (គេចខ្លួន)រកឃើញវត្ថុតាងជាឧបករណ៍ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន និងបន្តឆែកឆេរផ្ទះឈ្មោះ ម៉ៃ គឿន រកឃើញថ្នាំញៀនម៉ាទឹកកក០១កញ្ចប់ធំលាក់ទុកក្នុងប្រអប់ក្រដាស បច្ចុប្បន្នជនល្មើសឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/NFa7cQWKJEo

photo_2016-11-07_18-59-12

photo_2016-11-07_18-59-14

photo_2016-11-07_18-59-16

photo_2016-11-07_18-59-18

photo_2016-11-07_18-59-20

photo_2016-11-07_18-59-23

photo_2016-11-07_18-59-25

photo_2016-11-07_18-59-27

photo_2016-11-07_18-59-29

photo_2016-11-07_18-59-30

photo_2016-11-07_18-59-33

photo_2016-11-07_18-59-35

មតិយោបល់