កណ្តាល: គួរឲ្យអាសូរ នារីមានសម្រស់ស្រស់ស្អាតម្នាក់សុខចិត្តឲ្យខ្លួនឯងជាប់គុក ដើម្បីបំពេញបំណងគូរដណ្តឹង ហ៊ានទៅលួចគ្រឿងអលង្ការគេ ត្រូវនគរបាលស្រុកកោះធំចាប់ខ្លួន ហើយនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានបញ្ជូននារីស្រស់ស្អាតម្នាក់ជាចោរលួចមកតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បើតាមមន្ត្រីព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា នារីស្រស់ស្អាតមានឈ្មោះសាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កញ្ញា អ៉ី ម៉ាណូកា សំរេចចេញដីការឃុំខ្លួនបណ្តោះអាសន្នលេខ ២២៧១ ដកសឃខ ចុះថ្ងៃទី០៧ ខែវិច្ឆិការ ឆ្នាំ២០១៦ ពីបទ«អំពើរលួច» ដែលប្រព្រឹត្តនៅផ្ទះលក់ផ្លាកទីនរបស់ឈ្មោះ ស សុភី ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្កណ្ដាល តាមបញ្ញាត្តិមាត្រា៣៥៦ នៃក្រមក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូរបស់ខ្លួនម៉ាកHonda Scopy i មួយគ្រឿងតែម្នាក់ឯងឆ្ពោះទៅផ្សារកោះធំ ។ មកដល់ផ្ទះលក់គ្រឿងអលង្ការរបស់ជនរងគ្រោះភ្លាម ជនសង្ស័យបានចូលទៅក្លែងធ្វើជាទិញយកគ្រឿងអលង្ការ មានខ្សែកផ្លាកទីន ០១ខ្សែ និងខ្សែដៃផ្លាកទីន ០១ខ្សែ ដោយខ្លួនគ្មានប្រាក់នោះទេ។
ជងរងគ្រោះបានបំពាក់ខ្សែក និងខ្សែដៃដល់ជនសង្ស័យ រួចទារយកប្រាក់ថ្លៃគ្រឿងអលង្ការនោះ តែជនសង្ស័យថាប្រាក់របស់ខ្លួនទុកក្នុងកែបម៉ូតូ ហើយក៏ដើរសំដៅទៅធ្វើជាចាក់កែបម៉ូតូ រួចបញ្ឆេះម៉ូតូរៀបនិងជិះគេចចេញទៅ ក៏ត្រូវជនរងគ្រោះស្រែកឲ្យអ្នកនៅក្បែរនោះជួយចាប់ជន សង្ស័យ ។ ជនសង្ស័យត្រូវបានជនរងគ្រោះនិងប្រជាពល រដ្ឋចាប់ប្រគល់ឲ្យនគរបាល។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ សាន លាងហ៊ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកខ្សែកផ្លាកទីន ០១ខ្សែ និងខ្សែដៃផ្លាកទីន ០១ខ្សែ របស់ជនរងគ្រោះប្រាកដមែន។ ជនសង្ស័យរូបនេះបន្តទៀតថារូបខ្លួនពុំធ្លាប់លួចពីមុនមកទេ តែដោយខ្លួនត្រូវការប្រាក់ដើម្បីយកទៅឲ្យម្ដាយរបស់គូដណ្ដឹងខ្លួនដើម្បីជួយសម្រាលថ្លៃបណ្ដាការ ទើបសម្រេចចិត្តលួចយកគ្រឿងអលង្ការរបស់គេតែម្ដង។ ចំពោះខ្សែក និងខ្សែដៃផ្លាកទីន ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយ ក្រោយពីនគរបាលបានសាកសួររួចរាល់៕
https://youtu.be/8sSjOGQpkvg
https://youtu.be/heqkXoOn9no


















មតិយោបល់