ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង៥០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនបុរសម្នាក់ ជាជនជាតិចិន ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅចំណុចមុខផ្ទះជួលលេខ៤០ ផ្លូវ១០០៧ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ WU WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ ១A ផ្លូវលេខ៦៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ G51723461 (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិ ជនរងគ្រោះឈ្មោះ សាម សៀកមួយ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤០ ផ្លូវ១០០៧ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវិធី ៕
មតិយោបល់