ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានម៉ាទឹកកក ៨៩២ក្រាម នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ច សហការគ្នាចាប់ឃាត់ខ្លួនបាន កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១០:៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៥ កែងផ្លូវចូលស្ដង់តាងួន ស្ថិតក្នុងភូមិបាលិយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

ប្រតិបត្តិការនេះ បានធ្វើឡើង ដោយមានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) សហការជាមួយ កម្លាំងនគរបាលនៃស្នងការដ្ឋាន នគរបាលខេត្ដ បានធ្វើការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ទី១.ឈ្មោះ វ៉ាន់ ប៊ុនធឿន ហៅវុធ ភេទប្រុស ៥៣ឆ្នាំ និង
២.ឈ្មោះ ឈិន វណ្ណ: ភេទប្រុស ៤០ឆ្នាំ ។

ក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចរឹបអូសាន វត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៨៩២ក្រាម ហើយបច្ចុប្បន្ននេះ ជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ច បន្តចំណាត់ការ តាមនីតិវិធី ៕

drug

drug1

drug2

មតិយោបល់