ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទដៃ បានសម្រេច តែ១ថ្ងៃ

(ក្រចេះ) កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៣០នាទី មានករណីអំពើលួច (លួចទូរសព្ទ័) មួយបានកើតឡើងនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឃាន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ អ៊ី សារី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្រាមជើង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចក៏រត់គេចខ្លួនបាត់។

ក្នុងករណីនេះ សម្ភារៈដែលបាត់បង់មាន ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាក Samsung ។

លុះនៅថ្ងៃទី៣០ មេសា ឆ្នាំ២០១៦ នាវេលាម៉ោង ១៩:៣០នាទី សមត្ថកិច្ចយើងកំណត់បានមុខសញ្ញាច្បាស់លាស់ និងឈានទៅធ្វើការឃាត់ខ្លួនបាននៅចណុចផ្លូវទទឹងលេខ១០ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីចាត់ការទៅតាមនីតិវិធី៕

rithphone

មតិយោបល់