ព័ត៌មានជាតិ

ខឹងរថយន្តបើកកៀរ ជិះម៉ូតូដេញតាមស្រាប់តែច្រឡំរថយន្ត វាយបែកកញ្ចក់ ត្រូវបានគេវាយបែកក្បាលវិញ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីយុវជន២នាក់ ខឹងរថយន្តតាក់ស៊ីបើកកៀរក៏ជិះម៉ូតូដេញតាម តែបែរជាឃើញរថយន្តមួយគ្រឿងផ្សេងទៀតដូចគ្នា កំពុងឈប់ស្ងៀមឃើញច្រឡំស្មានថាជារថយន្តដែលបានបើកកៀរខ្លួន ក៏ចុះទៅវាយបណ្តាលឲ្យបែកកញ្ចក់ ផ្អើលប្រជាពលរដ្ឋនាំគ្នាព្រួតវាយបណ្តាលឲ្យរងរបួសបែកក្បាលវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចទល់មុខវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពពីយុវជនទាំង២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូធំម៉ាក DUKE មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CO-2980 ឌុបគ្នា២នាក់ ដោយបានខឹងនឹងអ្នកបើកតាក់ស៊ី បានបើកមកកៀរម៉ូតូរបស់ខ្លួន ទើបធ្វើឲ្យពួកគេខឹងក៏ជិះតាមរក ខណ:នោះក៏ប្រទះនឹងរថយន្តតាក់ស៊ីក្រហម មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Q-3384 ស្រដៀងនិងរថយន្តដែលខ្លួនកំពុងតែរក ដែលចតចោលនៅទល់មុខនិងវត្តលង្កា ឃើញដូចនោះពួកគេក៏បានស្ទុះភ្លាមទៅវាយមួយដៃភ្លែត បែកកញ្ចក់មុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដទៃដែលនៅក្បែរនោះឃើញ នាំគ្នាព្រួតវាយរហូតបណ្តាលឲ្យរងរបួសបែកក្បាលវិញ ផ្អើលដល់សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ចេញមកអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនបានយុវជនបង្កទាំង២នាក់នោះតែម្តង ។

ក្រោយកើតហេតុ យុវជនបង្កទាំង២នាក់រួមនឹងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលបឹងកេងកង១ ដើម្បីធ្វើការសួរនាំ ចំណែកជនរងគ្រោះជាម្ចាស់រថយន្តតាក់ស៊ីក្រហម បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

មតិយោបល់