ព័ត៌មានជាតិ

ដើមឈើ១ដើម ផ្តាច់ជីវិតម្ចាស់ចម្ការម្នាក់

ពោធិ៍សាត់: បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីត្រូវឈើរលំសង្កត់លើ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចស្ទឹងខៀវ ភូមិចម្ការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម ច្រឹក ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។ សមត្ថកិច្ចបន្តថា មូលហេតុដោយសាររលំឈើលើបណ្តាលឲ្យស្លាប់។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

រលំឈើស្លាប់

រលំឈើស្លាប់

មតិយោបល់