ព្រះរាជអាជ្ញារបស់កូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យរបស់ក្រុមហ៊ុន Samsung Electronics ដែលជាការស៊ើបអង្កេតទៅលើរឿងអាស្រូវនយោបាយមួយដែលពាក់ព័ន្ធនឹងលោកប្រធានាធិបតី Park Geun -hye និងមិត្តភក្តិរបស់គាត់ដែលត្រូវបានចោទប្រកាន់ថា បានបញ្ចេញឥទ្ធិពលមិនត្រឹមត្រូវនៅក្នុងកិច្ចការរដ្ឋ “របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក”។
ព្រះរាជអាជ្ញាបានបញ្ជាក់ពីការរុករកទៅកាន់សារព័ត៌មាន Reuters រួចហើយ ប៉ុន្តែត្រូវបានបដិសេធមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀតឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថាការស្វែងរកនេះគឺទាក់ទងទៅនឹងរឿង ថាតើក្រុមហ៊ុន Samsung អាចនឹងបានផ្ដល់ជំនួយហិរញ្ញវត្ថុមិនត្រឹមត្រូវដល់កូនស្រីរបស់មិត្តភ័ក្រ្តលោកស្រី Park Geun -hye, ឈ្មោះ Choi Soon-sil ដែរឬទេ?។
មន្រ្តីនៅក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Samsung Group និង ការិយាល័យរដ្ឋអាជ្ញា ភ្លាមៗនេះមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់ ឬ មតិយោបល់អ្វីបានឡើយ។
ព្រះរាជអាជ្ញាក្នុងប្រទេសកូរ៉េបានធ្វើការស៊ើបអង្កេតពីការចោទប្រកាន់មួយនេះថា ក្រុមហ៊ុន Samsung បានផ្តល់ទឹកប្រាក់ ២,៨ លានអឺរ៉ូ ($ ៤ លានដុល្លារ) ទៅឱ្យក្រុមហ៊ុនមួយ គ្រប់គ្រងដោយលោកស្រី Choi Soon-sil និងកូនស្រីរបស់នាងដែលកាលពីមុនជាសមាជិកនៃក្រុមសេះជាតិកូរ៉េខាងត្បូងម្នាក់។
អធិបតីភាពលោកស្រី Park ត្រូវបានកក្រើក ដោយសាររឿងអាស្រូវពាក់ព័ន្ធនឹង លោកស្រី Choi ដែលត្រូវបានចោទប្រកាន់ថាបានប្រើភាពស្និទ្ធស្នាលរបស់នាងទៅកាន់លោកប្រធានាធិបតីដើម្បីជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋនិងមានឥទ្ធិពលក្នុងវិស័យកីឡានិងសហគមន៍វប្បធម៍។ កាលពីដើមខែនេះ លោកស្រី Choi ត្រូវបានឃាត់ខ្លួន ហើយបញ្ជូនទៅកាន់មន្ទីរឃុំឃាំងទីក្រុងសេអ៊ូល៕
មតិយោបល់