ព័ត៌មានជាតិ

First News: ផ្ទុះបំពង់ឧស្ម័ន ក្នុងរោងចក្រទឹកកក នៅជិត​ផ្សារប៉េសេ

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មានមនុស្សជាច្រើននាក់កំពុងភ័យស្លន់ស្លោរត់ប្រសេចប្រសាចនៅលើកំណាត់ផ្លូវ៣៧១ ជិតផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យខណ:នេះ បន្ទាប់ពីបំពង់ឧស្ម័នបានផ្ទុះនៅក្នុងរោងចក្រទឹកកក។

ភ្នាក់ងារ Post News ដែលមានវត្តមាននៅកន្លែងកើតហេតុបានរាយការណ៍មកថា ក្រោយពីបំពង់ផ្ទុះបន្លឺឡើង និងបង្កជាផ្សែងហុយសាយភាយចេញមកក្រៅហើយនោះ មនុស្សជាច្រើននាក់បាននាំគ្នារត់ចេញ ដោយសារតែពួកគេបានធុំក្លិន និងថប់ដង្ហើម។ ទោះជាយ៉ាងណាពេលនេះ សមត្ថកិច្ចក៏បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យផងដែរ ប៉ុន្តែមូលហេតុអាជ្ញាធរមិនទាន់បញ្ជាក់នៅឡើយទេ៕

ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៖

មតិយោបល់