កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយខេត្តកណ្តាលឃាត់ខ្លួនពីបទរំលាភសេពសន្ថវៈលើអនិតិជន កាលពីវេលាម៉ោង១០និង៤៩នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ប៉ា សំអិត អធិការស្រុកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះម៉.ម៉.ណា អាយុ៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ក្នុងភូមិ ឃុំកើតហេតុលើ និងជនសង្ស័យមានឈ្មោះផន អាត ភេទប្រុស អាយុ៣៣ឆ្នាំ(ឃាត់ខ្លួន)មុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា។ លោក បានបន្តថា នៅមុនពេលកើតហេតុ ម្តាយក្មេងរងគ្រោះបានទុកកូនឲ្យនៅជាមួយឈ្មោះ ព្រឹង ច្រិប ភេទស្រី អាយុ៤៦ឆ្នាំ ត្រូវជាជីដូន អ្នកមើលថែ ដោយខ្លួនទៅធ្វើការនៅរោងចក្រ ចំណែកជីដូនបានទៅបង្រៀនសិស្សទុកចៅឲ្យនៅផ្ទះម្នាក់ឯង លុះនូវពេលបានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែឃើញចៅដេកអស់កម្លាំងខុសពីធម្មតាក៏បានយកចៅទៅងូតទឹកស្រាប់តែជនរងគ្រោះបានស្រែកឃុំខ្លាំងៗហើយប្រាប់ជីដូនថាឈឺផ្លូវ(ភេទ)និងឃើញប្រដាប់ភេទហើមខ្លាំង។
លោកប៉ា សំអិត បានបន្តទៀតថាដោយមិនអស់ចិត្តក្រុមគ្រួសារបានជនរងគ្រោះទៅមណ្ឌលសុខភាពឃុំពិនិត្យមើល ពេលនោះលោកគ្រូពេទ្យបានប្រាប់ថា ដាច់ផ្លូវភេទ ហើយក្មេងស្រីរងគ្រោះបានប្រាប់ថាប៉ាបងលី(ជនសង្ស័យ)ជាអ្នកចាប់រំលោភសេពសន្ថវៈ។ ក្រោយមកក្រុមគ្រួសារបានទៅដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកមកសួរនាំ។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់