ភ្នំពេញៈ អគ្គិសនីកម្ពុជា ជូនដំណឹងមុននេះថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨៖០០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅ P015-F2 ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ករណីនេះមូលហេតុបណ្ដាលមកពីដាច់ហ្វុយស៊ីបបណ្តាញតង់ស្យុងទាប(LV)។ បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្ត ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់