ព័ត៌មានអន្តរជាតិ

លោក Donald Trump និងអ្នកស្រី HillaryClinton មួយណាក្លាយជាប្រធានាធិបតីអាមេរិក?

អាមេរិកៈ ប្រជាជនអាមេរិកនឹងទៅបោះឆ្នោតនៅថ្ងៃអង្គារនេះ (ថ្ងៃពុធនៅកម្ពុជា) ដើម្បីជ្រើសរើសប្រធានាធិបតី ដែលខ្លួនពេញចិត្តឲ្យក្លាយជាប្រធានាធិបតីអាមេរិកទី៤៥ រវាង លោកស្រី Hillary Clinton មកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ។

សូមបញ្ជាក់ដែរថា ប្រជាជនអាមេរិក ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅអាចបោះឆ្នោតជ្រើសរើសប្រធានាធិបតីរាល់៤ឆ្នាំម្តង។ រាល់ការបោះឆ្នោតម្ដងៗ មានតែគណបក្សពីរប៉ុណ្ណោះ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលមានការប្រកួតប្រជែង និងមានបេក្ខភាពធ្លាប់ជាប់ជាប្រធានាធិបតី ដើម្បីឈ្នះឆ្នោតទៅអង្គុយកៅអីប្រធានាធិបតីនៅសេតវិមាន។ បេក្ខភាពនីមួយៗ ត្រូវទទួលបានរហូតដល់ ២៧០លើ៥៣៨កៅអី ក្នុងរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិក។

លទ្ធផល ដែលបានមកនោះ ពួកគេនឹងបង្កើតបានជាផែនទីនៃការបោះឆ្នោតមួយ ដែលពណ៌ក្រហមតំណាងឲ្យគណបក្សសាធារណរដ្ឋ និងពណ៌ខៀវតំណាងឲ្យគណបក្សប្រជាធិបតេយ្យ។

សូមជម្រាបថា បេក្ខភាពជាប់ជាប្រធានាធីបតី នឹងចូលកាន់តំណែងនៅថ្ងៃ២០ ខែមករា ឆ្នាំ២០១៧៕

photo_2016-11-08_11-44-58

មតិយោបល់