ព័ត៌មានជាតិ

ជីវិតលោកយាយវ័យចំណាស់ ពិការដើរមិនរួច និងកូនប្រុសពិការភ្នែក ជ្រកក្រោមខ្ទមកម្សត់ ស្ថិតក្នុងចំណារព្រហ្មលិខិត

តាកែវ: ស្ថិតក្រោមកម្តៅហួតហែង រាងកាយស្ទើរតែប្រេះបែកស្រការ ជ្រកក្រោមខ្ទមស្ទឹកធ្លុះធ្លាយដ៏តូចមួយ វាសនា លោកយាយ វ័យចំណាស់ម្នាក់ និងកូនពិការភ្នែកទាំងគូរពីកំណើតផងនោះ ពេលនេះត្រូវបានព្រហ្មលិខិតកំណត់ចារមកស្ទើរក្សិណក្ស័យជីវិតម្តងៗ ហេតុតែលំបាកមិនចង់រស់រានឃើញពិភពលោកទាំងមូល។

ស្នូរសម្លេងខ្យល់ បានបក់ផាយផាត់ រសាត់ជាមួយនិងពពកខ្មៅដុំៗ រកកលនឹងភ្លៀងៗម្តង ទឹកនេត្រា លោកយាយវ័យ៨៣ឆ្នាំម្នាក់ ដែលមានរាងកាយដំបៅ ស្ទើរតែគ្រប់កន្លែង បានហូរចុះមកឆ្លងកាត់ផែនថ្ពាល់ជ្រីញជ្រួញដោយមិនដឹងខ្លួន ពេលនោះហើយ លោកយាយ បានបន្លឺរសម្លេងតិចៗ ថា “អនិច្ចារណាស់ ហេតុអ្វីក៏កម្មក្រាស់ម្លេះ ខ្លួនក៏ពិការ កូនប្រុសក៏ពិការ វាសនាក៏ក្រលំបាកទៀត
ឯណាទៅ ក្តីសង្ឃឹមរបស់ខ្ញុំ ទេវតាលោកអើយ ជួយខ្ញុំផង”។

ស្ថិតនៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកយាយសាន់ តៅ វ័យ៨៣ឆ្នាំ បច្ចុប្បន្ន មានកូន៣នាក់ (ស្រី២ប្រុស១) កូនប្រុស លោកយាយ ពិការជើងនិងភ្នែក តាំងពីកំណើត ចំណែកលោកយាយ សាន់ តៅ មានជំងឺប្រចាំកាយ(ក្វិន)។ សព្វថ្ងៃលោកយាយ រស់នៅជាមួយកូនប្រុស ពិការ ក្នុងខ្ទម ស្លឹក ទំហំ២គុណ៣ម៉ែត្រ ដ៏ទ្រុតទ្រោម ស្ទើរតែខ្យល់បក់ មកដួលរលំម្តងៗ។

ជាងនេះទៅទៀតលោកយាយតៅបានជូបគ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ ដោយកូនប្រុសពិការ របស់គាត់ បានយកកង់ឌុបគាត់ ធ្លាក់ចូលក្នុងព្រែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ ក្បាល
ជើងនិងដៃហើយគ្មានលទ្ធភាព ព្យាបាលដេកនៅមន្ទីពេទ្យទេពោលគឺដេកឈឺ នៅក្នុងខ្ទមស្លឹក កំសត់ រងចាំតែ មច្ចុរាជ មកទទួលយកប៉ុណ្ណោះ។

លោកសាន់ លន់ កូនប្រុសលោកយាយ សាន់ តៅហើយក៏ជនពិការផងនោះ បាននិយាយថា ដោយអាណិតម្តាយ ចង់ស្តាប់ធម៌ នៅឯវត្ត ក៏យកកង់ឌុបគាត់បានប្រហែល៣០ម៉ែត្រពីផ្ទះក៏ដួលធ្លាក់ចូលក្នុងព្រែកតែម្តង។

លោកបន្តថា រូបលោកនៅជាមួយម្តាយខ្វិន ហើយបងស្រី២នាក់(ម្នាក់មេម៉ាយ)និងម្នាក់ទៀតក្រីក្រ។

លោកយាយ សាន់ តៅ បានបងប្អូនប្រជាពលរដ្ឋនិងកូនចៅជួយមើលជំងឺតែមិនបានដិតដល់ទេ។ របួស លោកយាយ កាន់តែធ្ងន់ទៅៗ ដែលត្រូវការជំនួយពីសប្បុរសជន។

សារព័ត៌មាន Post News Medai ក៏សូមអំពាវនាវ ដល់ សប្បុរសជនគ្រប់ទិសទី មេត្តាចូលរួម ជួយដល់លោកយាយ ដោយធ្វើការទំនាក់ទំនង មកកាន់លេខទូរស័ព្ទ 010 618 002 ជាទីមេត្រី។ សារព័ត៌មាន Post News Medai នឹងយកអំណោយ ដែលសប្បុរសជន ជួយដល់លោកយាយ ទៅដល់ផ្ទះលោកយាយផ្ទាល់៕

Poor_Post_News_01_05_16_01 Poor_Post_News_01_05_16_02 Poor_Post_News_01_05_16_03 Poor_Post_News_01_05_16_04 Poor_Post_News_01_05_16_05 Poor_Post_News_01_05_16_06

មតិយោបល់