ព័ត៌មានជាតិ

សម្តេច តេជោ ហ៊ុនសែន ៖ ទន្ទឹមនឹងយុទ្ឋនាការចុះចែកចាយទឹកទ្រង់ទ្រាយធំ ខ្ញុំបានឆ្លៀត ចុះមកសួរសុខទុក្ខកូនក្មួយ ជា កម្មករ កម្មការិនី នៅខេត្តព្រះសីហនុ

ភ្នំពេញ : នៅថ្ងៃទី១ ខែឧសភា ដែលជាទិវាពលកម្មអន្តរជាតិ សម្តេចអគ្គមហានាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅក្នុងផេកហ្វេសបុករបស់សម្តេចផ្ទាល់ដោយបានបញ្ជាក់ថា ៖ ទន្ទឹមនឹងយុទ្ឋនាការចុះចែកចាយទឹកទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋខ្វះទឹកដោយសារគ្រោះរាំងស្ងួត ខ្ញុំបានឆ្លៀតពេលពីការងារ ចុះមកសួរសុខទុក្ខកូនក្មួយ ជា កម្មករ កម្មការិនី នៅខេត្តព្រះសីហនុ តាមរថភ្លើងកាលពីម្សិលមិញ។

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានមកជួបសំណេះសំណាលស្វែងយល់អំពីសុខទុក្ខកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ នៅក្រុងព្រះសីហនុនៅក្នុងទិវារពលកម្មអន្តរជាតិខួបលើកទី១៣០នៅថ្ងៃនេះ។ ច្បាស់ណាស់សុខទុក្ខរបស់កម្មករគឺជាសុខ ទុក្ខរបស់ខ្ញុំ។ ខ្ញុំបន្តជំរុញឲ្យក្រសួងពាក់ព័ន្ឋ និងក្រុមហ៊ុនវិនិយោគទុន បន្តខិតខំដោះស្រាយយកចិត្ត ទុកដាក់ទៅលើប្រាក់ខែកម្មករ ក៏ដូចជាលក្ខ័ណការងារ និងសុខុមាលភាពកម្មករ។

ខ្ញុំសប្បាយចិត្តផង ដែរ ដែលប្រាក់ខែកម្មករបានតម្លើងជាបន្តរបន្ទាប់ជារៀលរាល់ឆ្នាំជាមួយអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករយើងទទួលបាន។ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំទាក់ទាញការវិនិយោគដើម្បីបង្កើនផលិតកម្ម បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនកម្មករកម្មការនី និងប្រជាជនទូរទៅ។

ក្នុងឆ្នាំថ្មីនេះ ខ្ញុំសូមជូនពរកូនក្មួយជាកម្មករកម្មការនីនៅក្នុងខេត្តព្រះសីហនុ និងនៅទូទាំងប្រទេស សូមជួបតែសំណាងល្អ និងពុទ្ឋពរ៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកំបីឃ្លៀងឃ្លាតឡើយ។

ខ្ញុំក៏សូមឆ្លៀតយកឱកាសនេះអរគុណនិងជូនពរបងប្អូនប្រជាពលរដ្ឋ និងសប្បុរជនានាដែលបានជួយ ឧបត្ថម្ភទឹកស្អាត និងបានស្តារប្រឡាយ ស្តារអណ្តូង និងស្តារស្រះជួយប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ខ្វះខាតទឹកទទួលទាននៅទូទាំងប្រទេស៕

000001 000002 000003 000004

មតិយោបល់