ព័ត៌មានជាតិ

Larry Ellison បោះបង់​តំណែង​នាយក​ប្រតិបត្តិ Oracle

​បន្ទាប់​ពី​កាន់តំណែង​ជា​នាយក​ប្រតិបត្តិ​អស់​រយៈពេល​ជិត ៤០​ឆ្នាំ នៅពេលនេះ លោក Larry Ellison ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​បច្ចេកវិទ្យា Oracle Corp នាពេល​បច្ចុប្បន្ន បាន​សម្រេចចិត្ត​លាឈប់​ពី​តំណែង​នាយក​ប្រតិបត្តិ​។​
​លោក Larry Ellison បច្ចុប្បន្ន​ជា​កំពូល​មហាសេដ្ឋី​ពិភពលោក លំដាប់​ទី​៥ ដែល​មាន​លុយ​ជាង ៥១​ពាន់​លាន​ដុល្លារ​អាមេរិក បាន​បង្កើត​ក្រុមហ៊ុន Oracle តាំងពី​ឆ្នាំ ១៩៧៧ ដោយ​រូបលោក​ជា​អ្នកកាន់កាប់​តំណែង​នាយក​ប្រតិបត្តិ ដោយ​ពុំ​ធ្លាប់​មាន​នរណា​ឡើងកាន់​ជំនួស​ឡើយ​។
​តាម​ការបញ្ជាក់ លោក Mark Hurd វ័យ ៥៧​ឆ្នាំ និង Safra Catz វ័យ ៥២ នឹង​ត្រូវ​សហការ​គ្នា​ក្នុងការ​ទទួល​តំណែង​ជា​សហ​នាយក​ប្រតិបត្តិ (Co-CEO) មានន័យ​ថា ជា​នាយក​ប្រតិបត្តិ​ទាំង​ពីរ​នាក់​៕​

Oracle Corp CEO Ellison introduces the Oracle Database In-Memory during a launch event in Redwood Shores

មតិយោបល់