ព័ត៌មានជាតិ

បិសាចក្រហមយកឈ្នះ ហង្សក្រហម យប់មិញ​ធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល

សម្រាប់ការប្រកួត​ក្នុងក្របខណ្ឌ Premier League ដែលមានគូឯក បិសាចក្រហម ធ្វើដំណើរទៅកាន់ទឹកដី Anfield ពហុកីឡដ្ឋាន ហង្សក្រហម បានធ្វើឲ្យទស្សនិកជន ដែលគាំទ្រក្លិបបិសាចក្រហម ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ ​ក្លិបនេះ ​ធ្វើយ៉ាងល្អ យកឈ្នះលើ ក្លិបម្ចាស់ទីកដី ក្នុងលទ្ធផល ២ ទល់នឹង ១ ។​
បើការប្រកួត បានតែ ១៤ នាទី ​កីឡាករ Juan Mata របស់បិសាចក្រហម នាំមុខ​ក្លិបហង្សកហម ដោយលទ្ធផល ១ ទល់នឹង ០ ​។ ​ចូលមកដល់តង់ទី ២ អ្វីដែលហួសចិត្ត នោះ ​កីឡាករ Steven Gerrad ទទួលបានកាតក្រហម ដោយជាន់កជើង កីឡាករ​វ័យក្មេងរបស់ បិសាចក្រហម Ander Herrera នៅនាទី ៤៦ ទាំង​លេងមិនទាន់សើបរោម​ក្លៀកផងនោះ ។​
ម្ចាស់ផ្ទះ ១០នាក់ មែនពិត ក៏ធ្វើឲ្យបិសាចក្រហម ញាក់សាច់ម្តងៗផងដែរ ក៏ប៉ុន្តែ ធ្វើមិនបានសម្រេច រហូតដល់ Juan Mata លោត​កាប់ចាន ជួយឲ្យបិសាចក្រហមនាំមុខបន្ត ២ ទល់នឹង ០ ។ នៅនាទី ៦៩ កីឡាករ Daniel Sturridge ស៊ុតបញ្ចូលទី ជួយឲ្យហង្សក្រហម តាមពីក្រោយក្នុងលទ្ធផល ២ ទល់នឹង ១ ។ ក៏ប៉ុន្តែនៅនាទី ៩០ កៀកចប់តង់ទៅហើយ ​កីឡាករ Wayne Rooney មានឱកាស​ស៊ុត ប៉េណ័លទី ជាឱកាស​មួយ បំបាក់ឲ្យហង្សក្រហម តាមមិនទាន់ តែកីឡាករ​រូបនេះ ស៊ុតមិនបានសម្រេចទៅវិញ ​ខណៈដែល​អ្នកចាំទី ហង្សក្រហម​ដឹងខ្យល់ បាល់ ៕​
ទស្សនា​ឃ្លិបវិដេអូដូចខាងក្រោមនេះ ៖

Juan Mata

មតិយោបល់