ព័ត៌មានជាតិ

មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ជាង១ពាន់នាក់ ចូលរួមខួបអនុស្សារីយលើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ពោធិ៍សាត់ៈ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាង១ពាន់នាក់ បានមកជួបជុំគ្នានៅលើមណ្ឌលវប្បធម៌កោះសំពៅមាស ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីមកចូលរួមខួបអនុស្សារីយ៏លើកទី៦៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក សារី កុសល តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់៕

photo_2016-11-08_19-16-51photo_2016-11-08_19-16-54photo_2016-11-08_19-16-55photo_2016-11-08_19-16-57photo_2016-11-08_19-16-59photo_2016-11-08_19-17-01photo_2016-11-08_19-17-03photo_2016-11-08_19-17-05photo_2016-11-08_19-17-07

មតិយោបល់