សៀមរាបៈ មន្ត្រីអាជ្ញាធរអប្សរា២នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយជាមួយនឹងកម្លាំងមានសមត្ថកិច្ច ដឹកនាំកម្លាំងដោយលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ធ្វើការចាប់ឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីកាប់ដើមគ្រញូងនៅតំបន់អង្គរ ។
ការឃាត់ខ្លួន មន្ត្រីអាជ្ញាធរអប្សរាទាំង២នាក់រូបនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានការបញ្ជាផ្ទាល់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីអាជ្ញាធរអប្សរា ដែលត្រូវបានឃាត់ខ្លួនទាំង២នាក់ ខាងលើ ទី១មានឈ្មោះ ឈរថាណាត អគ្គនាយករង ទទួលបន្ទុកព្រៃឈើ នៃអាជ្ញាធរអប្សារា និងទី២មានឈ្មោះ ចេវ ផល តួនាទីជាប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរអប្សារា ។
គួររំឭកផងដែរថា ដើមគ្រញូងចំណាស់មួយដើម ដែលមានអង្កត់ផ្ចិត ៨៣០សង់ទីម៉ែត្រ (៨.៣តឹក) ប្រវែងជាង៨ម៉ែត្រ នៅមាត់កសិន្ធុអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុង៍សៀមរាប ត្រូវបានជនខិលខូចលួចអារដោយរណាយន្ត នៅយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦។
បច្ចុប្បន្ន ចំពោះឈើក្រញូង នេះត្រូវបានខាងកម្លាំងមានសមត្ថកិច្ចដឹកទៅវត្តដើម្បីឆ្លាក់ធ្វើព្រះពុទ្ធរូប ឬដឹកទៅដាក់កន្លែងណាដែលជាសំណូមពរប្រជាពលរដ្ឋ ដើម្បីទុកជាសក្ការៈបូជា៕
មតិយោបល់