ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ យុវជនម្នាក់បានបើករថយន្តរថយន្តកៀរម៉ូតូមួយគ្រឿងដែលកំពុងបើកបរដោយបុរសវ័យចំណាស់ម្នាក់ បណ្តាលឲ្យដួលអូសប្រហែល២០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម
។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្សារឯករាជ៣ ក្នុងភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់មានឈ្មោះ សុខ ផល ភេទប្រុស អាយុ៦០ឆ្នាំ មានមុខរបរ ជាឧត្តមសេនីយ៍ផ្កាយ២ ភូមិភាគ៥ ផ្នែកកាំភ្លើងធំ។
យោងតាមព័ត៌ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ បើករថយន្តហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3662 បើកតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនមធ្យមខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានកៀរម៉ូតូម៉ាក ស្កុបពី ពណ៌សពាក់ស្លាកភ្នំពេញ1BI-9422 ដែលកំពុងតែបើកដោយមន្ត្រីខាងលើ ក្នុងទសដៅស្របទិសគ្នា ចំពីក្រោយម៉ូតូ បណ្តាលឲ្យដួលខ្ទៀតម៉ូតូចេញ ចំណែកម្ចាស់ម៉ូតូត្រូវរថយន្តកិនចំពីលើ អូសប្រហែល២០ម៉ែត្រ ដាច់សាច់ដៃចេញបាត់ សល់តែឆ្អឹង បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្តបង្ក ក្រោយបង្កហេតុហើយនោះ បានបើកទ្វារថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសាច់បានមកដល់បានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយនគរបាលជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់