ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងខណៈបើកបរបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសពីរនាក់ស្លាប់និងរងរបួសធ្ងន់

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង៥០ នាទី នៅលើផ្លូវជាតិលេខ៤៤ (១៣០.១៣១) ត្រង់ចំណុចភូមិខ្ចាស់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានម៉ូតូ ០១ គ្រឿងម៉ាក HONDA WINNER X ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IU.9663 បើកបរដោយឈ្មោះ តុល វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ (របួសធ្ងន់) រស់នៅភូមិពពែជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីលិចទៅកើត លុះបើកបរមកដល់ចំណុចខាងលើ ស្រាប់តែមានម៉ូតូ ០១ គ្រឿងម៉ាក HONDA C100 កូរ៉េ ពណ៌ ក្រហម ពាក់ផ្លាកលេខ ធ.2820 ភព1 បើកបរដោយឈ្មោះ សុន មន ភេទប្រុស អាយុ ៥៧ ឆ្នាំ (ស្លាប់) រស់នៅភូមិក្រាំងពញា ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរឡើងឆ្លងកាត់ផ្លូវជាតិលេខ៤៤ ក្នុងទិសដៅពីជើងទៅត្បូង ហើយត្រូវបានម៉ូតូម៉ាក HONDA WINNER បុកត្រូវចំពាក់កណ្តាលទទឹងម៉ូតូ ។

បណ្ដាលអោយឈ្មោះ សុន មន ស្លាប់នៅកន្លែងកើតហេតុ ហើយសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ និងអ្នករងរបួសធ្ងន់ (ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ)

ចំពោះវត្ថុតាងម៉ូតូទាំងពីរ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់