ព័ត៌មានកីឡា

ខ្សែ​ប្រយុទ្ធ​ម្នាក់​នៅ La Liga ​ត្រូវ​ជាប់​គុក​៩​ខែ

ខ្សែប្រយុទ្ធ Sergio Araujo របស់ក្លឹប Las Palmas ត្រូវពិន័យឱ្យជាប់ពន្ធធនាគាចំនួន៩ខែ ដោយសារតែកីឡាកររូបនេះបដិសេធមិនព្រមធ្វើតេស្ដជាតិស្រវឹង ក្រោយពីរូបគេបានបំពានច្បាប់ចរាចណ៍។

Araujo ត្រូវបានជាប់បម្រាមមិនឱ្យបើកបររយៈពេល២ឆ្នាំម្ដងមកហើយ ក្រោយពីរូបគេមានបង្កគ្រោះថ្នាក់ចរាចរណ៍ម្ដងកាលពីថ្ងៃទី២៦កញ្ញាកន្លងទៅ ដោយគ្រោះថ្នាក់នោះគឺក្រោយ២ថ្ងៃ ដែលខ្សែប្រយុទ្ធរូបនេះជួយ Las Palmas ស្មើជាមួយ Real Madrid ២-២។

ក្រោយគ្រានោះដែរ ប្រធានក្លឹប Las Palmas លោក Miguel Angel Ramirez បានបញ្ជាក់ថាក្លឹបនឹងបញ្ឈរជើងកីឡាករនេះ ប្រសិនបើរូបគេមិនព្រមកែប្រែខ្លួនទេនោះ។ “រឿងរបស់គាត់ជារឿងមិនទាក់ទងនិងបាល់ទាត់ទេ ហើយនេះជាបញ្ហារបស់តុលាការដែលជាអ្នកសម្រេចចិត្ត។ ប្រសិនបើគាត់ពិតជាធ្វើរឿងមិនល្អមែន យើងនឹងបើកការប្រជុំមួយ សម្រាប់អនាគតរបស់គាត់ ថាអាចនៅបន្ដឬយ៉ាងណា”។

Araujo កាលលេងនៅលីគទី២ឱ្យក្រុម Las Palmas ស៊ុតបាន២៥គ្រាប់ក្នុងការបង្ហាញខ្លួន៤៣ប្រកួត ហើយក៏បានជួយក្រុមនេះឡើងមកលេងលីគទី១របស់អេស្ប៉ាញ La Liga ផងដែរ៕

 

 

មតិយោបល់