ជាលើកទី១ ដែលប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍បវរកញ្ញាឯកទេសចរណ៍អន្តរជាតិ២០១៦។ បេក្ខនារីតំណាងប្រទេសជាង៤០ ត្រូវបានបង្ហាញខ្លួននៅក្នុងវេទិកាសន្និសីទកាសែតនៅណាហ្គាវើលនៅសៀលថ្ងៃទី១០ វិច្ឆិកា។
មន្រ្តីជាអ្នករៀបចំកម្មវិធីបានអះអាងថា បេក្ខនារីមានសរុបចំនួន៤១ប្រទេស មកពីពាសពេញពិភពលោក ដោយបេក្ខនារីតំណាងឲ្យកម្ពុជា គឺកញ្ញា ហង្ស ម៉ារីតា កម្ពស់១,៦៤ម៉ែត្រ។ បេក្ខនារីទាំង៤០ប្រទេស ត្រូវបានមកដល់ប្រទេសកម្ពុជាតាំងពីថ្ងៃទី៦ វិច្ឆិកា ដើម្បីត្រៀមបើកការប្រកួតជាផ្លូវការនៅថ្ងៃទី១៨ វិច្ឆិកា ដោយការប្រកួតបានដំណើរតាំងពីថ្ងៃទី៥ វិច្ឆិកា ហើយការប្រកួតផ្ដាច់ព្រ័ត្តគឺតែមួយថ្ងៃនៅថ្ងៃទី១៨ វិច្ឆិកា រួចប្រកាសពានតែម្ដង។ នេះជាវេទិកាទី១ ដែលមានការចាប់អារម្មណ៍នៅពាសពេញពិភពលោក ដោយបេក្ខនារីតំណាងប្រទេសនីមួយៗសុទ្ធតែបានពាំនាំនូវវប្បធម៍យ៉ាងសំបូរបែបនៅលើវេទិកា អមដោយសំលៀកបំពាក់ម៉ូដប្លែកៗតំណាងវប្បធម៌របស់ខ្លួន ដើម្បីប្រកួតប្រជែង។
បេក្ខនារីតំណាងប្រទេសនីមួយៗ មិនមែនត្រឹមតែបង្អួតសម្រស់ប៉ុណ្ណោះទេ តែក៍ត្រូវបង្ហាញចំណេះដឹង និងជំនាញរៀងខ្លួនលើឆាកអន្តរជាតិ។ ព្រឹត្តការណ៍នេះរំពឹងថា នឹងទាក់ទាញអ្នកទេសចរណ៍ពីការផ្សព្វផ្សាយរបស់បណ្ដាញសារព័ត៍មានធំៗ និងបង្ហាញពីមុខមាត់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ក្នុងនោះបវរកញ្ញាតំណាងប្រទេសនីមួយៗ ក៍បានបង្ហាញចំណាប់អារម្មណ៍ក្នុងឱកាសបង្ហាញវត្តមាននៅកម្ពុជា ដើម្បីប្រកួតកញ្ញាទេសចរណ៍អន្តរជាតិដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលនេះផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=E17UIE9TBm0&feature=youtu.be
មតិយោបល់