ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អញ្ជើញសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជា៨០០នាក់ ចំនួន២ស្រុក នៅខេត្តកំពង់ធំ

កំពង់ធំៈ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្តបាគង បានរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៨០០នាក់ មកពីស្រុកកំពង់ស្វាយ និងស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការ នៃសាមាគមអតីតយុទ្ធជន និងលោក សុខ លូ អភិបាលរងខេត្តកំពង់ធំ និងលោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត។

លោក ខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយ បានឲ្យដឹងថា ការគ្រប់គ្រងសមាជិក គឺជួបការលំបាក ដោយសារតែក្រុមគ្រួសារមានជីវភាពក្រីក្រ មួយចំនួនទៀតបានចំណាកស្រុក មួយចំនួនទៀតទៅរកស៊ីនៅតំបន់ឆ្ងាយដាច់ស្រយាល មួយចំនួនទៀតបានផ្ទេរឈ្មោះពីមូលដ្ឋានផ្សេង និងមួយចំនួនឈ្មោះមិនច្បាស់លាស់ ធ្វើឲ្យមានការជំរឿនជួបការលំបាក ធ្វើឲ្យមានការទទួលយកព័ត៌មាន មានការយឺតយាវ ដែលនាំឲ្យមានការចុះបើកប្រាក់បេឡាមរណៈសង្រ្គោះពុំទាន់ពេលវេលា។

នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានមានប្រសាសន៍ ពាំនាំនូវសេចក្តីនឹករលឹក ពីប្រមុខថ្នាក់ដឹកសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ផ្ញើរជូនដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដើម្បីពាំនាំជូនដល់លោក ឪពុក អ្នកម្តាយ មិត្តភក្តិប្រពន្ឋកូន ពីការយកចិត្តទុកដាក់ព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់បងប្អូន។ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានបញ្ជាក់ថា សមាគមនេះ គឺមិនមែនជាអង្គការក្រៅរដ្ឋាភិបាលនោះទេ គឺជាសមាគមអតីតយុទ្ធជនកម្ពុជា កើតចេញមកពីកម្លាំងប្រដាប់អាវុធ មានន័យថាកម្លាំងប្រដាប់អាវុធគ្រប់ភាគីនយោបាយពីមុនមក ក្លាយទៅជាកងទ័ពជាតិ បានច្របាច់បញ្ជូលគ្នា បងប្អូនខ្លះនិងត្រូវចូលនិវត្តន៍ អ្នកខ្លះពិការ អ្នកខ្លះក៏ត្រូវរបួស បាត់បង់សមត្ថភាពពលកម្ម បានទៅរស់នៅជាប្រជាជន ក្រោមការគ្រប់គ្រង់របស់ក្រសួងសង្គមកិច្ច។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ប្រធានសមាគមខេត្ត ស្រុក ឃុំ និងប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ ចុះធ្វើបច្ចុប្បន្នភាពស្រង់ឈ្មោះ និងសិក្សាពីជីវភាពរស់នៅរបស់ឲ្យបានពិតដើម្បីជួយឲ្យគាត់មានជីវភាពរស់នៅបានសមរម្យ ជាចុងក្រោយនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម បានផ្តល់ថវិកាជូនដល់អតីតយុទ្ធជនចំនួន ៨០០នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល៕

photo_2016-11-10_16-06-38photo_2016-11-10_16-06-36-2photo_2016-11-10_16-06-36photo_2016-11-10_16-06-37photo_2016-11-10_16-06-38-2

មតិយោបល់