ព័ត៌មានជាតិ

កំណាត់ផ្លូវវេងស្រេង ក្លាយជាចំណតរថយន្តដឹកទំនិញធន់ធំ តែអាជ្ញាធរខណ្ឌមានជ័យហាក់ប្រងើយកន្ដើយ

ភ្នំពេញៈ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមបណ្ដោយវ៉េងស្រេង មានការខកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរខណ្ឌមានជ័យ ដែលបណ្ដែតណ្ដោយឲ្យ ក្រុមរថយន្តដឹកទំនិញធន់ធំចតយ៉ាងអាណាធិបតេយ្យ ពាសពេញផ្លូវដូចនៅក្នុងកំពង់ផែ។

ពួកគាត់បានបន្តទៀតថា ជារៀងរាល់ថ្ងៃតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចអតីតជញ្ជីងថ្លឹងរថយន្តទី១ ស្ថិតក្នុងភូមិដំណាក់ធំ២ និងភូមិទ្រា៣ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យតែងតែមានកាកកស្ទះចរាចរណ៍យ៉ាងខ្លាំង តែមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាធរ ចុះមកណែនាំឬក៏មានចំណាត់ការណាមួយទៅលើក្រុមរថយន្តទាំងនោះឡើយ។

ម្យ៉ាងទៀតពួកគាត់ព្រួយបារម្ភខ្លាចក្រែងមានគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុដែលយើងមិនអាចដឹងមុន ព្រោះកន្លងមកធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារជនរងគ្រោះជិះទៅបុកគូទរថយន្តធន់ធំដែលចតចោលនៅចញ្ចើមផ្លូវខ្វះការប្រុងប្រយត្ន័ដោយពុំមានដាក់សញ្ញាសម្គាល់ ជាច្រើនករណីមកហើយនៅតាមបណ្ដាផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញផងដែរ។

ដូចជាករណីរថយន្តកុងតឺន័រ ចតនៅចញ្ចើមផ្លូវ៣៧១ កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅថ្មីនេះហើយម្ចាស់ចូលទៅកោសជប់ ធ្វើឲ្យជនរងគ្រោះជិះម៉ូតូមកពីខាងក្រោយបុកពេញទំហឹងបណ្ដាឲ្យជនរងគ្រោះ២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុជាដើម។ ដូច្នេះហើយទើបពួកគាត់សូមណូមពរក៏ដូចជាទទូចទៅអាជ្ញាធរមេត្តាមានវិធានការទៅលើក្រុមរថយន្តដឹកទំនិញប្រភេទធន់ធំៗនេះផងជៀសវាងមានការគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅក្រោយ។

តាមសម្ដីលោក ម៉ា សុភាព ដែលជាអភិបាលរងខណ្ឌមានជ័យ ទទួលផ្នែនសណ្ដាប់ធ្នាប់បានឲ្យដឹងថា ក្រុមរថយន្តធំៗទាំងនោះខាងសាលាខណ្ឌ បានចេញទៅខាងក្រុមហ៊ុនរបស់ពួកគេហើយបានណែនាំជាច្រើនលើក ច្រើនសារមកហើយថាកុំឲ្យមកចតនៅទៅតែពួកស្ដាប់ តែពេលនេះខាងសាលាខណ្ឌកំពុងស្នើសុំយោបល់ថ្នាក់លើចាត់ការទៅតាមច្បាប់៕

https://youtu.be/X6oQTBRUFUU

មតិយោបល់