ព័ត៌មានជាតិ

ស្ត្រី​២​នាក់​ ​បាន​ស្លាប់​​ក្នុង​ករណីពីរ​ផ្សេងគ្នា​នៅក្នុង​ស្រុក​តែមួយ

សៀមរាបៈ ​ស្រ្តីម្នាក់មកស៊ី​ឈ្នួល​ច្រូតស្រូវឲ្យគេឯ​ស្រុក​អង្គរជុំ ​បាន​វិលមុខ​ដួល​បណ្ដាល​ឲ្យ​ស្លាប់​ នៅលើ​ផ្ទះ​ប្រជាពលរដ្ឋ ដែលខ្លួនបានសូម​ស្នាក់អាស្រ័យ កាលពី​​ថ្ងៃទី​៩​ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ទំពូង ឃុំ​នគរ​ភាស​ ស្រុក​អង្គរជុំ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ភឹង ចន្ថា​រ៉េត ស្នងការរង និងជា​ប្រធានការិយាល័យ​កណ្ដាល​ ព្រហ្មទណ្ឌ​ខេត្ត​សៀមរាបបាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​មានឈ្មោះ ភ្លា​ន រា ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ​រស់នៅ​ភូមិ​ពងទឹក ឃុំ​ជប់​តា​ត្រាវ​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប ​បាន​មក​រកស៊ី​ឈ្នួល​ច្រូតស្រូវនិងបានមកសុំស្នាក់​នៅផ្ទះ​ឈ្មោះ ​ហឿង ទឿ​ង ភេទ​ស្រី អាយុ​៥៧​ឆ្នាំ ​រស់នៅ​ភូមិ​ទំពូង ឃុំ​នគរ​ភាស​ ស្រុក​អង្គរជុំ ​ខេត្តសៀមរាប​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន ​បាន​ចុះ​ទៅពិនិត្យ​សាកសព និង​ធ្វើ​កោសល្យវិច័យ​ ហើយ​បាន​សន្និដ្ឋានថា ​ជនរងគ្រោះ​អាច​កើត​ខ្យល់​គ វិលមុខ​ដួល​បណ្ដាល​ឲ្យ​ស្លាប់​។

​ដោយឡែក​មួយករណីទៀតគឺនៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះដែរ ស្ត្រី​ម្នាក់​ទៀតឈ្មោះ ទេ ទ្រា ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ដូន​មៀ​វ ឃុំ​គោល ស្រុក​អង្គរជុំ ខេត្តសៀមរាប ​បាន​ទៅ​ងូតទឹក​លើ​ស្ពាន​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ស្កន់​ជាន់ បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ស្ពាន​ ចូលក្នុង​ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់​​។

​បច្ចុប្បន្ន ​សាកសព​ទាំង​២​នាក់​ បន្ទាប់ពី​ធ្វើ​កំណត់ហេតុ​រួចរាល់ ​សមត្ថកិច្ច​នគរបាល ​បាន​ប្រគល់ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ស្ត្រី​២​នាក់​ ​បាន​ស្លាប់​​ក្នុង​ករណីពីរ​ផ្សេងគ្នាស្ត្រី​២​នាក់​ ​បាន​ស្លាប់​​ក្នុង​ករណីពីរ​ផ្សេងគ្នាស្ត្រី​២​នាក់​ ​បាន​ស្លាប់​​ក្នុង​ករណីពីរ​ផ្សេងគ្នា

មតិយោបល់