ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងឆក់

កណ្តាល: មានការភ្ញាក់ផ្អើលទាំងល្ងាច ខណ:ដែលនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរ:សេនីយ៍ត្រី ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ បានដឹកនាំកម្លាំងចេញល្បាតតាមមូលដ្ឋាន ស្រាប់តែជួបជនសង្ស័យចែកចាយគ្រឿងញៀន និងជាមុខសញ្ញាឆក់ផង ក៏ដេញធ្វើការឃាត់ខ្លួនបាន២នាក់ភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខសាលាហេង តុង ស្ថិតក្នុងភូមិថ្មី០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

បើតាមលោកវរ:សេនីយ៍ត្រី ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀន និងជាមុខសញ្ញាឆក់ទាំងពីនាក់នោះទី០១ឈ្មោះ នឿន ចិន្ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី០២ឈ្មោះ យ៉ុន ផលក្ខណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិលេខ០៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

លោកអធិការងបាន បញ្ជាក់ថា នៅមុនពេលកើតហេតុ រូបលោកបានដឹកនាំកម្លាំងល្បាតតាមមូលដ្ឋាន ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដូចសព្វថ្ងៃ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ ក៏ជួបសង្ស័យចែកចាយគ្រឿងញៀន និងជាមុខសញ្ញាឆក់ កម្លាំងបានដេញធ្វើការឃាត់ខ្លួន បានពីរនាក់ ថ្នាំញៀនប្រភេទមេតំហ្វេតាមី ពណ៌សថ្លា(ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច ម៉ូតូម៉ាC110 ពណ៌ទឹកប៊ិច ពាក់ស្លាកកលេខភ្នំពេញ 1BF.1188 និងទូរស័ព្ទ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាង កម្លាំងជំនាញបានយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់។ លោកអធិការរងបានបញ្ជាក់ជាចុងក្រោយថា ជនសង្ស័យទាំងពីរនាក់នេះ ជាមុខសញ្ញាឆក់យ៉ាងសកម្ម៕

//youtu.be/vfisxFoE0U0

photo_2016-11-10_19-44-39

photo_2016-11-10_19-44-42

photo_2016-11-10_19-44-47

photo_2016-11-10_19-44-48

photo_2016-11-10_19-44-50

photo_2016-11-10_19-44-52

photo_2016-11-10_19-44-53

photo_2016-11-10_19-44-55

photo_2016-11-10_19-44-57

photo_2016-11-10_19-44-59

photo_2016-11-10_19-45-01

photo_2016-11-10_19-45-02

photo_2016-11-10_19-45-04

photo_2016-11-10_19-45-07

photo_2016-11-10_19-45-09

photo_2016-11-10_19-45-11

photo_2016-11-10_19-45-12

photo_2016-11-10_19-45-14

photo_2016-11-10_19-45-16

photo_2016-11-10_19-45-18

photo_2016-11-10_19-45-20

photo_2016-11-10_19-45-22

photo_2016-11-10_19-45-24

photo_2016-11-10_19-45-36

photo_2016-11-10_19-45-38

photo_2016-11-10_19-45-40

photo_2016-11-10_19-45-41

photo_2016-11-10_19-45-43

photo_2016-11-10_19-45-45

photo_2016-11-10_19-45-48

photo_2016-11-10_19-45-49

photo_2016-11-10_19-45-51

photo_2016-11-10_19-45-53

photo_2016-11-10_19-45-55

photo_2016-11-10_19-45-57

photo_2016-11-10_19-45-59

photo_2016-11-10_19-46-00

photo_2016-11-10_19-46-02

photo_2016-11-10_19-46-04

មតិយោបល់