សេអ៊ូលៈ នៅថ្ងៃព្រហស្បតិ៍នេះ ព្រះរាជអាជ្ញាបានឆ្មក់ចូលផ្ទះរបស់លោក Woo Byung-woo អតីតជំនួយការប្រធានាធិបតី ទទួលបន្ទុកកិច្ចការស៊ីវិល ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេតលើរឿងអាស្រូវដ៏មានឥទ្ធិពលពាក់ព័ន្ធនឹងមនុស្សជំនិតប្រធានាធិបតីកូរ៉េខាងត្បូងផាក គឿនហេ គឺលោកស្រី ឆយ សុនស៊ីល។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមស៊ើបអង្កេតថា ពួកគេបានរកឃើញសម្ភារៈផ្សេងៗពីក្នុងផ្ទះរបស់លោក Woo Byung-woo ដែលស្ថិតនៅភាគខាងត្បូងទីក្រុង សេអ៊ូល។ លោក Woo Byung-woo បានលាលែងចេញពីតំណែងកាលពីចុងខែតុលា បន្ទាប់ពីរឿងអាស្រូវនេះបានបែកធ្លាយ។
សូមជំរាបផងដែរថា លោក Woo ត្រូវបានគេសង្ស័យថា បានមើលរំលង ឬមិនអើពើចំពោះការរំលោភបំពានអំណាចរបស់លោកស្រី ឆយ បើទោះបីជាលោកបានដឹងអំពីសកម្មភាពខុសច្បាប់របស់លោកស្រី ឆយ សុនស៊ីលក៏ដោយ៕

មតិយោបល់