ព័ត៌មានជាតិ

បុរសជនជាតិ អាមេរិកម្នាក់ ដេកស្លាប់ នៅផ្ទះសំណាក់ ខេត្តកំពត

(កំពត): បុរសជនជាតិ អាមេរិកម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅផ្ទះសំណាក់ (ខេមរា) ស្ថិតក្នុងភូមិកំពង់បាយបាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះ។
បុរសជនជាតិអាកេរិកនេះ ឈ្មោះ JOEKENT ROBERTS អាយុ៧៤ឆ្នាំ សញ្ជាតិអាមេរិកកាន់លិខិតឆ្លងដែនលេខ 430033305 ត្រូវគេឃើញ ដេកស្លាប់នៅក្នុងបន្ទាប់ជួល។ ក្រោយពីការធ្វើកោសល្យវិច្ឆ័យលើជនបរទេសរូបនេះ សមត្ថកិច្ចសន្និដ្ឋាន 
ជំហានដំបូងថា បានស្លាប់ដោយសារ ខ្យល់គរ។
ដោយមានការសំណូមពររបស់ស្ថានទូតអាមេរិកការិយាល័យអន្តោប្រវេសន៍សហការជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពត 
ដឹកបញ្ជូនសពខាងលើ ទៅមន្ទីរពេទ្យព្រះកុសុម: (មន្ទីរពេទ្យរុស្ស៊ី) រាជធានីភ្នំពេញ៕

  

មតិយោបល់