ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដកហូតវត្ថុតាងមួយចំនួន

(ភ្នំពេញ)៖ ​កម្លាំង​​កង​រាជ​អាវុធហត្ថ​ខណ្ឌមានជ័យ ​​ឃាត់ខ្លួន​ ជនសង្ស័យ ម្នាក់​ ជា​មុខ​សញ្ញា​ចែកចាយ​គ្រឿង​ញៀន​យ៉ាងសកម្ម នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​។ 
​ការ​ឃាត់​ខ្លួន​នេះ ​បាន​ធ្វើឡើង​​នៅ​វេលា​ម៉ោង ០៣ និង​០០ ទៀបភ្លឺ ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច ផ្លូវ វែង​ស្រែង ទល់មុខ​រោងចក្រ អ៊ី​ខាង​ ភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌមានជ័យ​ ​រាជធានីភ្នំពេញ​ ។
សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ ឈ្មោះ​. អ៊ែ​ល តារា ភេទ​ប្រុស​ អាយុ​៣៥ ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល លេខ​១៥ ​ភូមិ កើតហេតុ​ខាងលើ​។ ​ដកហូតវត្ថុតាង ៖ ​១.ម្សៅ​ក្រាម​ព​ណ៌ស ០៨ កញ្ចប់​តូច​ ២.​ម៉ូតូ ០១​គ្រឿង ​ម៉ាក​គុប ​ពណ៌​ទឹក​ប៉ិច ​ស្លាក​លេខ​ ផ ៧១២២ ភ្នំពេញ ៣.ខ្សែ​រក​ ០១ ខ្សែ​ ៤. ជញ្ជៀន ០១ វង្ស ​និង​៥. ​ទូរស័ព្ទ ០១ គ្រឿង។បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុ តាង​ត្រូវ​បា​ន​បញ្ជូន​ ​ទៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន ៕

   
   

មតិយោបល់