ព័ត៌មានជាតិ

មិនទាន់ប្រណាំងទូកផ្លូវការផង បុកមួយបាត់! កីឡាករទូក(ង)២រូបបាត់ខ្លួន

ភ្នំពេញ: ទូក(ង) មកពីវត្តអម្ពវ័ន្តឈ្មោះ រស្មីស្រីស្រស់ ដាញ់ទិព្វសែនជ័យរាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពេលសណ្តោងមក ប្រណាំងសាកល្បង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្រាប់តែបុកជាមួយ ទូកទេសចរ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង។ នេះបើយោងតាម លោក គួច ចម្រើន អភិបាលខណ្ឌដូនពេញ។

លោក គួច ចម្រើន ដែលកំពុងចុះទៅជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ជាបឋមថា ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែបុកជាមួយទូកទេសចរចំពាក់កណ្តាល បណ្តាលឲ្យទូក(ង)ខាងលើបាក់ជាពីរ លិចចូលទៅក្នុងទឹក ដោយមានកីឡាករ នៅលើទូកនោះ ប្រហែលជិត១០នាក់ តែយ៉ាងណានោះរង់ចាំខ្ញុំទៅដល់សិន។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា កីឡាករអុំទូក២នាក់ ទី១ឈ្មោះ ឈឺន ចន ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ សុខចាន់ ចេស្តា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បាននិងកំពុងបាត់ខ្លួន ខណ:ពេលនេះកម្លាំងសមត្ថកិច្ច កំពុងចុះជួយអន្តរាគមន៍ស្វែងរកភ្លាមៗ នៅកន្លែងកើតហេតុ៕

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

ទូកបុកគ្នា

មតិយោបល់