ព័ត៌មានជាតិ

មនុស្ស២នាក់ ធ្វើអត្តឃាតចងសម្លាប់ខ្លួនស្លាប់នៅទីតាំងផ្សេងគ្នា ក្នុងខណ្ឌដង្កោ

ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្ស២នាក់ ក្នុងនោះមានលោកយាយម្នាក់ និងបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅចំណុច២ទីតាំង ផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌដង្កោនៅព្រឹកថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើ ទី១មានឈ្មោះ សេន ជឿន ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានកូនក្មេងប្រទះឃើញចងក សម្លាប់ខ្លួនជាមួយក្រមាជាប់ជាមួយដើមជ្រៃក្រឹម នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចការដ្ឋានបុរី លឹម ឈាងហាក់ តាមបណ្តោយផ្លូវលេខ២ ភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែក ជនរងគ្រោះទី២ឈ្មោះ អៀង ហួយ ភេទស្រី អាយុ៦៤ឆ្នាំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនជាមួយនឹងក្រមាជាប់ដើមពុទ្រា មុខផ្ទះនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារតែតូចចិត្តនឹងខ្លួនដែលមានជំងឺរបេង ប្រចាំកាយ ។

បច្ចុប្បន្នសាកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច្ឆ័យ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/9BVzcCBXr9w

មតិយោបល់