ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៦ព្រឹក មានការឃាត់ខ្លួនជនបរទេសចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម ដោយក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានត្រួតពិនិត្យឃើញមានជនបរទេសចំនួន៣២នាក់ ក្នុងនោះមានស្រី១០នាក់ ជាជនជាតិវៀតណាម(គ្មានលិខិតឆ្លងដែន)។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនបរទេសខាងលើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា៕
មតិយោបល់