ភ្នំពេញ: លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជា ប្រធានអនុសាខាកាកកបាទក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ រួមទាំងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានដឹកនាំក្រុមមន្ត្រី ក្រោមឱវាទ នាវេលាម៉ោង០៣ រសៀលថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦ នេះ នាំយកអំណោយសប្បុរសធម៌ របស់ សម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះចែកអំណោយ ជូនស្ត្រីកម្មករស៊ីឈ្នួល លាងចានដូរបាយហូប។
ស្ត្រី ជួបការលំបាកមួយគ្រួសារ ជាកម្មករស៊ីឈ្នួលលាងចាន ដូរបាយហូបប្រចាំថ្ងៃ ដែលមានកូន២នាក់ ស្ថិតក្នុងបន្ទុក ក្នុងនោះមានម្នាក់អាយុ ១៩ឆ្នាំ មានជម្ងឺប្រហោងបេះដូង ឈឺរ៉ាំរ៉ៃ ដើរពុំរួច អស់រយះពេលជាង ៦ឆ្នាំ កម្លងមកហើយ ដោយរស់នៅក្នុងក្រុមទី០២ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អំណោយសប្បុរសធម៌ ត្រូវចែកជូន ស្ត្រី ជាកម្មករស៊ីឈ្នួលលាងចាន រូបនេះ រួមមានដូចជា អង្ករ ០១បាវ ស្មើរ ៣០គីឡូក្រាម មី ០១កេះ ទឹកត្រី ០១យួរ កន្ទេល ០១ផ្ទាំង បំពុងទឹកក្តៅ ០១គ្រឿង ចានដែក ០១សម្រាប់ ចង្ក្រានហ្គាស ០១ឈុត ទឹកក្រូច ០១កេស ទឹកសុទ្ធ ០១កេស ត្រីខ ០១យួរ ស្មើរ ១២កំប៉ុង និង ឃីត មួយឈុត (សារុង មុង ភួយ និងក្រមា) រួមទាំង ថវិការ សរុប ២១ម៉ឺនរៀល ផងដែរ៕
មតិយោបល់