ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ប្រើដាវសាម៉ូរៃ ប្លន់បានសម្រេច ក្រោយមួយថ្ងៃ ក៏អស់ល័ក្ខ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ជនសង្ស័យ ៣នាក់ ប្រើដាវសាមម៉ូរៃ វាយប្លន់សម្រេចបានមួយថ្ងៃ តែសំណាងមិនសូវល្អ ត្រូវបានសមត្ថកិច្ចក្របួចជាប់។ ហេតុកាណ៍នេះ កើតឡើង កាលពីវេលម៉ោង០៧:៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មាន ពីលោក ឯម ភារី នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ឌី ពិសី ភេទ ប្រុស អាយុ ២២ឆ្នាំ ធ្វើការនៅក្រុមហ៊ុន មួយកន្លែង ស្នាក់នៅ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះ ជិះម៉ូតូចេញពីកន្លែងផឹកស៊ី ជាមួយមិត្ដភ័ក្ដិ បន្ទាប់មក បានធ្វើដំណើរត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ បានជួបជាមួយនឹង ជនសង្ស័យ ២នាក់ បានស្ទាក់ម៉ូតូ ហើយយកដាវសាម៉ូរៃ គំរាមវាយប្លន់យកម៉ូតូ ពីជនរងគ្រោះ រហូតបានសម្រេច ហើយបានជិះគេចខ្លួន បាត់ស្រមោលតែម្ដង។

កន្លងបានប៉ុន្មានថ្ងៃក្រោយមក ជនរងគ្រោះ បានឃើញជនសង្ស័យ ជិះម៉ូតូរបស់ខ្លួន ក៍បានរាយការណ៍ ជូនដល់សមត្ថកិច្ច ឱ្យជួយអន្ដរាគមន៍ ក្រោយពីទទួលបានដំណឹងភ្លាម លោក ម៉ៅ សាវឿន នាយប៉ុស្ដិ៍ស្ទឹងមានជ័យ បានបញ្ជាកម្លាំងរបស់លោក ឱ្យចុះទៅដល់កន្លែង ហើយឃាត់ខ្លួនបាន នូវជនសង្ស័យ ១នាក់ ឈ្មោះ កាន់ បញ្ញារិទ្ធ ភេទ ប្រុស អាយុ ៣១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ បន្ទាប់ពីសាកសួរ ជនសង្ស័យ រួចមក ទើបឈានដល់ឃាត់ខ្លួនបាន នូវជនសង្ស័យចំនួន ២នាក់ បន្ថែមទៀត ដោយទី១ ឈ្មោះ ញិល តុលា ភេទ ប្រុស អាយុ ៣៨ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២ ឈ្មោះ ហេង សារឿន ហៅ ពៅ ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្ន ជនសង្ស័យ ទាំង ៣នាក់ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ អធិការរដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីចាត់ការតាមនិតិវធី៕

photo_2016-05-01_18-10-09photo_2016-05-01_18-10-01 photo_2016-05-01_18-10-04

មតិយោបល់