ស្ទឹងត្រែង: ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងជួបប្រទះនឹងការលំបាក ដោយខ្វះខាតទឹក សម្រាប់ប្រើប្រាស់ ក្នុងជីវិតភាពប្រចាំថ្ងៃ ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបាបអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចុះជួយ ចែកចាយទឹកស្អាត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ពួកគាត់កំពុងប្រឈមនឹងភាពកង្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ខណៈពេលដែលរដូវប្រាំង ឈានចូលមកដល់ ជាពិសេសគឺ ខែមីនា នឹងខែមេសា នេះតែម្តង។
ការខ្វះខាតទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋខាងលើនេះ ត្រូវបាន លោកមេបញ្ជាការអាវុធហត្ថខេត្ត បញ្ជាឲ្យកងកម្លាំងអាវុធហត្ថរបស់លោក ចុះជួយ ចែកទឹកដល់ពលរដ្ឋដែលជួបការលំបាកទាំងនោះភ្លាមៗផងដែរ ក្នុងនោះមានភូមិអន្លុងក្រមួន និង ភូមិស្រែឬស្សី ស្ថិតក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់។
បើគិតពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ មកដល់ថ្ងៃនេះ អាវុធហត្ថបានប្រើប្រាស់ទឹកស្អាតអស់៧ម៉ឺនលីត្រ សម្រាប់ដោះស្រាយទុក្ខលំបាកខ្លះៗរបស់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ខាងលើចំនួន៩៥០គ្រួសារ រួចមកហើយ។
ប្រជាពលរដ្ឋដែលដដែល បាននិយាយថាពួកគាត់ត្រេកអរណាស់ នៅពេលដែល អាវុធហត្ថខេត្ត យកចិត្តទុកដាក់ចំពោះប្រជាជននៅពេលជួបទុក្ខលំបាកជាក់ស្តែង គឺគ្រោះរាំងស្ងួតនេះតែម្តង៕
មតិយោបល់