ព័ត៌មានជាតិ

បើកលឿនពេក បួងចង្កូតមិនទាន់ធ្លាក់ប្រឡាយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ប៉ៃលិន: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិបុស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឈន ស្រីអែម ភេទស្រី អាយុ១៩ឆ្នាំ(ស្លាប់) រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងទី២ឈ្មោះ យ៉ាន ដាហ្វីន ភេទប្រុស អាយុ១៩ឆ្នាំ(រងរបួសធ្ងន់) រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សមត្ថកិច្ចបន្តថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងខ្លាំងបួងចង្កូតមិនទាន់ក៏ធ្លាក់ចូលក្នុងប្រឡាយបណ្តាលឲ្យស្លាប់ម្នាក់ និងរងបួសធ្ងន់ម្នាក់តែម្តង។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

បួងចង្កូតមិនទាន់ធ្លាក់ប្រឡាយ

បួងចង្កូតមិនទាន់ធ្លាក់ប្រឡាយ

បួងចង្កូតមិនទាន់ធ្លាក់ប្រឡាយ

បួងចង្កូតមិនទាន់ធ្លាក់ប្រឡាយ

មតិយោបល់