ក្រុមហ៊ុន HTC បានបញ្ចេញទូរស័ព្ទដៃពិសេសមួយ ប៉ុន្តែត្រូវបានលក់ផ្តាច់មុខដោយក្រុមហ៊ុន Sprint ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាបណ្តាញទូរស័ព្ទ និង អ៊ិនធឺណិត។ មនុស្សជាច្រើនបានស្អប់ទូរស័ព្ទ ដែលមានការផ្តាច់មុខដោយក្រុមហ៊ុនសេវាទូរស័ព្ទណាមួយ ព្រោះថាវានឹងតម្រូវឲ្យប្រើប្រាស់បានតែប្រព័ន្ធទូរស័ព្ទ ក្រុមហ៊ុន Sprint តែប៉ុណ្ណោះ។
ពេលនេះ ទូរស័ព្ទ HTC Bolt នេះហើយ ត្រូវបានផ្តាច់មុខដោយក្រុមហ៊ុន Sprint ទូរស័ព្ទដែលបង្កើតឡើងយ៉ាងពិសេស សម្រាប់ក្រុមហ៊ុន Sprint វាបានមកដល់ហាងទំនិញកាលពីថ្ងៃសុក្រ ហើយវាមានតម្លៃប្រហែល ៦០០ ដុល្លារ។
ក្រុមហ៊ុន Sprint មិនមែនចង់បានត្រឹមតែផ្តាច់មុខទូរស័ព្ទនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ឲ្យក្រុមហ៊ុន HTC បង្កើតទូរស័ព្ទនេះឡើងដោយផ្តោតសំខាន់ទៅលើការបំពាក់ប្រព័ន្ធទំនាក់ទំនងរបស់ក្រុមហ៊ុន Sprint ផ្ទាល់តែម្តង។
ហើយនេះជាអ្វីដែលពួកយើងត្រូវខ្វល់ ទូរស័ព្ទដៃដ៏អស្ចារ្យមានកោសិកាល្បឿនរហូតដល់ទៅ ២៥០ Megabit per second ឬប្រហែលជាលឿនជាង LTE ឬ 4G រហូតដល់១០ ដង។ ពេលនេះត្រូវបានផ្តាច់មុខដោយក្រុមហ៊ុន Sprint ហើយ៕
មតិយោបល់