ព័ត៌មានជាតិ

ផ្ទុះអាគុយខ្ទេចជើងម្ខាង រងរបួសធ្ងន់

តាកែវៈ បុរសម្នាក់បានរងរបួសខ្ទេចជើងម្ខាង ក្រោយពីធ្វើសកម្មភាពចូលលួចអាគុយម៉ាស៊ីនក្នុងរណ្តៅថ្ម ស្រាប់តែផ្ទុះបែកអាគុយ របួសដាច់កំភួនជើងខាងឆ្វេងតែម្ដង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២៥នាទីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរណ្តៅថ្ម ឧកញ៉ា ស្រ៊ុន សំណាង ភូមិស្រែសៀម ឃុំជីរោទី2 ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនល្មើសដែលរងគ្រោះខាងលើមានឈ្មោះ កន ចាន់ទី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអន្លង់ទៀន ឃុំអន្លង់ខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ។

បច្ចុប្បន្នជនល្មើស ត្រូវសមត្ថកិច្ចដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យ7 D ខេត្តកំពង់ចាម ហើយនឹងបន្តការស៊ើបអង្កេតនៅកន្លែងកើតហេតុ៕

photo_2016-11-13_16-42-49photo_2016-11-13_16-42-47photo_2016-11-13_16-42-48

មតិយោបល់