ឆ្នោតរបស់អ្នកស្រីអ្នកស្រី Hillary Clinton បានស្តីបន្ទោសលើការសម្រេចចិត្តរបស់ FBI ក្នុងការស៊ើបអង្កេតលើគណនីអ៊ីម៉ែលរបស់អ្នកស្រីដែលបង្កបាត់បង់សំលេងឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីថ្ងៃអង្គារ៍( ថ្ងៃពុធនៅកម្ពុជា)។យោងតាមសារព័ត៌មានបរទេស ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦
នៅក្នុងការជួបជាមួយអ្នកគាំទ្រកាលពីថ្ងៃសៅរ៍ក្រោយការបោះឆ្នោត អ្នកស្រី Hillary Clinton បានមានប្រសាសន៍ថា យុទ្ធនាការមុនពេលបោះឆ្នោតរបស់អ្នកស្រីគឺនាំមុខលោក Donald Trump រហូតដល់លោក James Comey ប្រធាន FBI បានផ្ញើលិខិតមួយទៅសភាកាលពីថ្ងៃទី ២៨ ខែតុលាដែលបានប្រកាសថា FBI បានរកឃើញអ៊ីម៉ែលឯកជនមួយរបស់អ្នកស្រីកាលពីអ្នកស្រីបំរើការជារដ្ឋលេខាធិការ។
គណបក្សសាធារណរដ្ឋបានយកបញ្ហានេះមកធ្វើការរិះគន់លើគណបក្សប្រជាធិបតេយ្យក្នុងយុទ្ធនាការបោះឆ្នោត។ដោយសារការចាញ់ឆ្នោតមិនអស់ចិត្តនេះបានបង្កឲ្យមានការតវ៉ាស្ទើពេញប្រទេស៕
មតិយោបល់