ព័ត៌មានសុខភាព

ក្បួនសម្រករាងបែបធម្មជាតិ ៣ថ្ងៃអ្នកនឹងស្រក ៣ទៅ ៥គីឡូ

បរទេស៖ ការឡើងទម្ងន់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើនកំពុងតែមានការព្រួយបារម្ភ ជាពិសេសប្រសិនបើអ្នកចេះតែបណ្តោលខ្លួនឲ្យធាត់ខ្លាំងពេក ពិតជាអាក្រក់មើលណាស់។

តើត្រូវធ្វើដូចម្តេចទៅ ដើម្បីដោះស្រាយបញ្ហាមួយនេះ? តាមពិតក្បួនសម្រករាងមានច្រើនណាស់ ប៉ុន្តែការទទួលទានរបបអាហារដំឡូងបារាំងស្ងោរ ជាមួយនឹងទឹកដោះគោយ៉ាអួក៏មានប្រសិទ្ធិភាពដែរ។ ដំឡូងបារាំងត្រូវបានគេចាត់ទុកថា ជាធាតុផ្សំដ៏ចម្បង គួរផ្សំជាមួយនឹងទឹកដោះគោដែលមានកម្រិតជាតិខ្លាញ់ទាបទៀតនោះ អ្នកនឹងស្រកទម្ងន់ ៣ ទៅ ៥គីឡូក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកត្រូវទទួលទានរយៈពេល ៣ថ្ងៃ៖

ថ្ងៃទី១
ពេលព្រឹក៖ ដំឡូងស្ងោរមួយមើមដោយគ្មានបន្ថែមអំបិល និងទឹកដោះគោយ៉ាអួមួយពែង។
ពេលថ្ងៃត្រង់៖ ដំឡូងស្ងោរពីរមើមដោយគ្មានបន្ថែមអំបិល និងទឹកដោះគោយ៉ាអួមួយពែង។
ពេលល្ងាច៖ ទឹកដោះគោយ៉ាអួពីរពែង។

ថ្ងៃទី២
ពេលព្រឹក៖ ទឹកដោះគោយ៉ាអួមួយពែង។
ពេលថ្ងៃត្រង់៖ ដំឡូងស្ងោរពីរមើមដោយគ្មានបន្ថែមអំបិល និងទឹកដោះគោយ៉ាអួមួយពែង។
ពេលល្ងាច៖ ដំឡូងស្ងោរមួយមើមដោយគ្មានបន្ថែមអំបិល និងទឹកដោះគោយ៉ាអួមួយពែង។

ថ្ងៃទី៣
ពេលព្រឹក៖ ដំឡូងស្ងោរមួយមើមដោយគ្មានបន្ថែមអំបិល។
ពេលថ្ងៃត្រង់៖ ដំឡូងស្ងោរមួយមើមដោយគ្មានបន្ថែមអំបិល និងទឹកដោះគោយ៉ាអួមួយពែង។
ពេលល្ងាច៖ ទឹកដោះគោយ៉ាអួមួយពែង។

ចំណាំ៖ កុំយកដំឡូងចៀនមកជំនួសដំឡូងឆ្អិនឲ្យសោះ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែធាត់។ ចំណែកឯដំឡូងស្ងោរសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃដែលអាចបង្កើនល្បឿនរំលាយអាហារកាន់តែប្រសើរឡើយ។

ដំឡូងបារាំង ១០០ក្រាម មាន ៧៥កាឡូរី តិចជាងទឹកក្រូចមួយពែងទៅទៀត។ ជាពិសេសនៅពេលដែលលាយជាមួយទឹកដោះគោយ៉ាអួ ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការកាន់តែស្រួល បណ្តេញជាតិទឹកដែលលើស និងជាតិពុលពីរាងកាយ៕

lost3to5kg

មតិយោបល់