ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ សិរីមន្ត បំផ្ទុះអារម្មណ៍​ប្រិយមិត្ត​នៅកោះពេជ្រ យប់មិញ​

លើវេទិកាច្រៀងរាំ ក្នុងពិធីបុណ្យអ៊ុំទូកនៅកោះពេជ្រ យប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខេមរ: សិរីមន្ត បានធ្វើឲ្យទស្សនិកជន ជាច្រើន បំផ្ទុះអារម្មណ៍ ឬភ្ញាក់ផ្អើល តាមរយ:វត្តមាន និងចម្រៀងរបស់ខ្លួន ។

ក្រោមក្រសែភ្នែកមនុស្សរាប់រយនាក់ ដែលជាកីឡាករអ៊ុំទូក និង ទស្សនិកជន ចូលទៅកម្សាន្តអារម្មណ៍ មើលការប្រគំតន្ត្រី នៅខាងក្រោយ City Hall កោះពេជ្រ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានលើកយកបទចម្រៀងជាច្រើនបទមកច្រៀង ក្នុងនោះ បទ ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ បំផុតនោះ គឺបទ «រាំតាមពូ» ។បទនេះដែរ បានធ្វើឲ្យកក្រើកឆាក ក៏ព្រោះតែមានទស្សនិកជន ច្រៀងរាំ តាមលោកខេមរ: សិរីមន្ត៕
moun4

moun3

moun2

moun1

moun
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់