ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នាផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅកំពត

កំពត: រថយន្តម៉ាកស៊ីណា និងរថយន្តម៉ាកតាកូម៉ា បានបុកគ្នាបណ្តាលឲ្យរថយន្តម៉ាកស៊ីណាផ្ទុះឆេះយ៉ាងសន្ធោសន្ធៅលើកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-កំពត ហួសស្ពានត្រពាំងរពៅ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោងជាង៧យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់ ដែលជិះក្នុងរថយន្តស៊ីណារងរបួស ហើយមានម្នាក់រងរបួសធ្ងន់ ប៉ុន្តែមិនមានអ្នករងគ្រោះដល់អាយុជីវិតឡើយ។

ក្រោយកើតហេតុការណ៍អ្នករងរបួសសមត្ថកិច្ចបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ មូលហេតុខាងលើនេះ ត្រូវគេអះអាងជំហ៊ានដំដូងដោយសាររថយន្ត១គ្រឿងបែកកង់ ហើយរេចង្កូតទៅបុករថយន្ត១គ្រឿងទៀត ប៉ុន្តែមិនបានបញ្ជាក់ថា រថយន្តមួយណាបែកកង់ឡើយ៕

//youtu.be/fP3bXdNrpFo

មតិយោបល់