ព័ត៌មានជាតិ

ចាក់សាំងដុតសម្លាប់ប្រពន្ធ រួចបន្សល់សំបុត្រមួយច្បាប់! ទី១ផិតក្បត់ ទី២ស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្តយក អ្នកជក់ថ្នាំ មកនៅផ្ទះ ! ហេតុអ្វី?

កណ្តាល: ករណីឃាតកម្មគិតទុកជាមុនកើតហេតុថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រ ចំណុចភូមិ ព្រៃផ្ចឹត ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល។
ជនរងគ្រោះ០១នាក់(ស្លាប់) ឈ្មោះសរ ចាន់ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅ ភូមិ -ឃុំកើតហេតុ។
ចំណែកជនសង្ស័យ០១ នាក់(គេចខ្លួន)ឈ្មោះ ងួន ហៅ តឿ ភេទ ប្រុស អាយុ៥១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ។
វត្ថុតាងចាប់យក ១.សំបកដបទឹកសុទ្ធចំណុះកន្លះលីត្រ០៤ដប(ដាក់សាំង)។
២.ស្បែងស៊កជើងមួយគូរ របស់ជនសង្ស័យ។
៣.ក្រដាស០១ សន្លឹក មានសរសេអក្សរ (ទី១.ផិតក្បត់ ទី២.ស្រឡាញ់កូនក្រៅខោ ធ្វើបាបយើង បញ្ឈឺចិត្ត
យើងយក អ្នកជក់ថ្នាំ មកនៅផ្ទះ) បន្សល់ទុកលើគ្រែដេកជនសង្ស័យ។
តាមដំណើររឿងនៅថ្ងៃ ខែពុំចាំក្នុងអំឡុងឆ្នាំ ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានមានទំនាក់ទំនងស្នេហា និងបានរស់
នៅជាមួយគ្នាជាប្តី ប្រពន្ធរហូតមក។
លុះមកដល់ថ្ងៃទីពុំចាំ ក្នុងខែ ឧសភា ឆ្នាំ ២០២០ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយបានមករករឿងជនរង
គ្រោះ ដោយប្រច័ណ្ឌមកលើជនរងគ្រោះនិងចោទថា៖ ជនរងគ្រោះថា លួចមានប្រុសថ្មី ហើយមិននិយាយរកគ្នា
ជាងជាង ០១ ខែហើយ។
លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនសង្ស័យបានសុំជនរងគ្រោះត្រូវរូវគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនព្រមពេលនោះជនសង្ស័យបាននិយាយថា៖ចាំរៀបសែនឈ្មោះ ចាន់ ភារ៉ា ភេទប្រុស រួចជនសង្ស័យនិងចេញពីផ្ទះនេះ បន្ទាប់មកជនសង្ស័យ ទៅដេកលើគ្រែក្នុងផ្ទះ តែម្នាក់
ឯងចំណែកជនរងគ្រោះបានដេកលើគ្រែខាងមុខជាមួយកូនស្រីឈ្មោះ ចាន់ ស្រីនិច អាយុ១៩ឆ្នាំ ក្នុងពេល
នោះស្រាប់តែជនសង្ស័យ បានយកសាំង០៤ដបទឹកសុទ្ធ ចំណុះកន្លះលីត្រ ស្មើ និង០២លីត្រ ដែលបាន
ទិញទុករួចជា ស្រេច យកទៅចាក់ស្រោច លើជនរងគ្រោះ ហើយដុត រួចហើយជនសង្ស័យ លូនចេញតាមប្រឡោះក្តារជញ្ជាំងផ្ទះគេចខ្លួនបាត់ទៅ។ ភ្លាមនោះកូនស្រី របស់ជនរង
គ្រោះភ្ងាក់ដឹងខ្លួន ឃើញភ្លើងឆេះម្តាយ ក៏ស្រែកឆោឡោឲ្យគេជួយពន្លត់ និងបានដឹកយកម្តាយទៅព្យាបាលរបួស នៅមន្ទីរពេទ្យ កាល់ម៉ែត្រ រាជធានីភ្នំពេញ រហូតដល់ម៉ោង១១ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះ បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រត្រូវបានរថយន្តរបស់មន្ទីរពេទ្យ ដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ។
ករណី នេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង កំពុងបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់