ព័ត៌មានជាតិ

អាជ្ញាធររាជធានី ប្រជុំបូកសរុបការងារថ្ងៃទី១ និងដាក់ផែនការសម្រាប់ថ្ងៃបន្ដ នៃព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា បានបើកប្រជុំបូកសរុបការងារថ្ងៃទី១ និងដាក់ផែនការសម្រាប់ថ្ងៃបន្ដបន្ទាប់នៃព្រះរាជពិធីបុណ្យអុំទូកនេះ ក្រោយពីដំណើរការបានល្អ និងជោគជ័យបានមួយថ្ងៃមកហើយនោះ។

នេះបើតាមការបង្ហាញឲ្យឃើញក្នុងគេហទំព័រហ្វេសបុករបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលបានសរសេរថា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំបូកសរុបការងារថ្ងៃទី១ និងដាក់ផែនការសម្រាប់ថ្ងៃបន្ដបន្ទាប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

ក្នុងកិច្ចប្រជុំក៏បានលើកយកស្ថានភាពនៃការគ្រប់គ្រងសណ្ដាប់ធ្នាប់ អនាម័យ សន្ដិសុខ ចរាចរណ៍ ការលក់ដូររបស់អាជីវករតាមដងផ្លូវមកពិភាក្សាផងដែរ។លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ស្ថាប័នពាក់ព័ន្ធ និងសូមឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមកលំហែកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ៕

អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី អាជ្ញាធររាជធានី

មតិយោបល់