ព័ត៌មានបច្ចេកវិទ្យា

មា្ចស់ Galaxy Note 7 ម្នាក់បានប្រកាសឲ្យឈប់លក់ទូរស័ព្ទGalaxy Note 7 របស់ខ្លួន

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងផ្នែក Samsung បានជំរុញឲ្យម្ចាស់នៃទូរស័ព្ទ Galaxy Note 7 បិទស្មាតហ្វូនរបស់ខ្លួន ខណៈពេលដែលការស៊ើបអង្កេត របាយការណ៍ថ្មីបង្ហាញថា ឩបករណ៍មួយនេះ មានបញ្ហបច្ចេកទេស ។

សហគ្រាស Samsung ទាំងមូលបាននិយាយថា នឹងឈប់លក់ទូរស័ព្ទម៉ូដែល Galaxy Note 7 នេះ ហើយបញ្ឈប់ផលិតកម្មនាពេលបច្ចុប្បន្នពាក់កណ្តាលចោល។ Note 7 បានបំពាក់ជាមួយថ្មប្រភេទ lithium ដោយសារការប្រកួតប្រជែងខ្លាំងក្លា ក្រុមហ៊ុនបានផលិតថ្មមានរាងតូចខ្លាំង តែចង់បានប្រសិទ្ធដោយការសាកថ្មយ៉ាងរហ័ស ហើយនៅពេលដែលអ្នកប្រើប្រាស់ វាកាន់តែក្តៅ វានឹងជំរុញឲ្យទូរស័ព្ទយើងរីកមាឌថ្ម នឹងឈានទៅដល់ការផ្ទុះឡើង។ បច្ចុប្បន្នក្រុមហ៊ុន Samsung បានកោះហៅទូរស័ព្ទ ដែលមានបញ្ហាចំនួន ២៥០លានគ្រឿង ក្រុមហ៊ុននេះ ដែលក៏បានលក់ចេញនូវទូរស័ព្ទដៃសេរីថ្មី Note 7s ចំនួន ៤៥,០០០ គ្រឿង ពីការកម្មង់ទិញទុកជាមុន ក្នុងនោះមាន ៧៥ភាគរយលក់បានពីការផ្លាស់ប្តូរ Note 7 ផ្តល់ជូនវិញនៅ Note 7s។ Note 7 បានចេញផ្សាយលក់ មុន iPhone 7 ប៉ុន្មានសប្តាហ៍ក៏ទទួលប្រជាប្រិយភាពខ្លាំង ប៉ុន្តែដោយសាររឿងអាស្រូវមួយចំនួន បានធ្វើឲ្យភាគហ៊ុនក្រុមហ៊ុន Samsung មានការធ្លាក់ចុះ រីឯ Apple មានការកើនឡើងវិញ។ នេះជាការរំពឹងទុកថា វាជាការខូចខាតយ៉ាងតំណំទៅលើ ស្លាកយីហោ ក៏ដូចជាកិត្តិស័ព្ទរបស់ក្រុមហ៊ុនផងដែរ ៕

galaxy-note-7
ប្រភព៖BBC

មតិយោបល់