ព័ត៌មានជាតិ

ពលករខ្មែរ១៦៥នាក់ ត្រូវថៃបញ្ជូនត្រលប់មកវិញតាមច្រកដូង

បាត់ដំបងៈ ពលករ ពលការិនីខ្មែរ ១៦៥នាក់រួមទាំងក្មេងផងដែរ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនត្រលប់មកវិញ ខណៈដែលពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃដោយពុំមានលិខិតស្នាមត្រឹមត្រូវ។ ពលករទាំង១៦៥នាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនត្រលប់មកវិញតាមច្រកដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នាវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពលករខ្មែរខុសច្បាប់ទាំង១៦៥នាក់ ក្នុងនោះមានស្រី៦៥ នាក់ និងកូនក្មេង១៧នាក់ផងដែរ៕

ពលករខ្មែរពលករខ្មែរ

មតិយោបល់