ព័ត៌មានជាតិ

នគរបាលស្រុកកោះធំ ចុះសំណេះសំណាលសួរសុខទុក្ខ សមាគមអតីតយុទ្ធជនកម្ពុជា

កណ្តាលៈ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ នគរបាលស្រុកកោះធំ ដឹកនាំដោយទទួលបញ្ជារពីលោក វរៈសេនីយ៍ទោ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងចុះជួប សំណេះសំណាល សួរសុខទុក្ខគ្រួសារ សមាគមអតីតយុទ្ធជនកម្ពុជាដល់លំនៅដ្ឋានរបស់ពួកគាត់ ចំនួន៤ឃុំ។

សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារ សមាគមអតីតយុទ្ធជនកម្ពុជា ដែលត្រូវជួបសំណេះសំណាល នាពេលនេះ ស្នាក់នៅចំនួន៤ឃុំ រួមមានឃុំឈើខ្មៅ ឃុំជ្រោយតាកែវ ឃុំលើកដែក និង ឃុំពោធិ៍បាន ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអធិការនគរបាលស្រុកកោះធំ ផ្តាំផ្ញើរសួរសុខទុក្ខដល់ លោកតា លោកយាយ លោកពូ អ្នកមីង និងបងប្អូនគ្រួសារសមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់អំពីបញ្ហាសុខភាព ការរស់នៅ ការប្រកបរបរ ។ល។ បន្ថែមពីនេះលោក អធិការ ក៏បានឲ្យក្រុមការងារកត់ត្រាអំពីបញ្ហាលំបាក សំណូមពរផ្សេងៗ ដែលគ្រួសារទីទ័លក្រ ទាំងនោះត្រូវការបឋម ដើម្បីលោកអធិការមានទុនគិតគូរដោះស្រាយបន្ត ជាងនេះទៅទៀតលោក អធិការ ក៏បានផ្តាំសូមទោស ដែលការដោះស្រាយមិនទាន់ឆ្លើយតបឲ្យបាន ១០០ ភាគរយ ។

ក្នុងនោះដែរ ដើម្បីកាត់បន្ថយទុក្ខលំបាក និង ចូលរួមដោះស្រាយផលវិបាកជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនសមាគមអតីតយុទ្ធជនកម្ពុជា លោកអធិការនគរបាលស្រុកកោះធំ បានឧបត្ថមដល់គ្រួសារសមាគមអតីតយុទ្ធជនកម្ពុជា ក្រីក្រ ចំនួន៤ គ្រួសារ រួមមានទី១ឈ្មោះ ទឹម រាំង ភេទប្រុស ជនពិការ នៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ទទួលបានកង់ប្រើអាគុយចំនួន០១គ្រឿង។ គ្រួសារទី២ឈ្មោះ ឡាយ ភិន ភេទស្រី ជនពលី នៅភូមិត្រពាំងជ្រៃឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ គ្រួសារទី៣ឈ្មោះ ភា រី ភេទប្រុស នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល និងគ្រួសារទី៤ឈ្មោះ ឃាង សុខ ភេទប្រុស នៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករចំនួន ១ប៉ាវ(៥០ គីឡូក្រាម),មីចំនួន២ កេស ទឹកត្រី ចំនួន១ យួរ,ទឹកស៊ីអ៊ីវ១ យួរ ត្រីខកំប៉ុងចំនួន ០១ យួរ រួមនិងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ៕

អំណោយអំណោយអំណោយអំណោយអំណោយអំណោយ

https://youtu.be/mRFQ11L_Upw

មតិយោបល់