កំពតៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នង ដែលមានទំហំ៦ គុណ៨ ម៉ែត្រ ជញ្ជាំងក្ដា ដំបូលប្រកសង្ក័សី អស់ទាំងស្រុង បន្ទាប់ពីម្ចាស់ផ្ទះបានដុតទៀនសែនកុងម៉ា ហើយមិនបានពន្លត់។
ការឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
បើតាមលោកអនុសេនីយ៍ឯក ឈុន ឈឿន នាយផ្នែកសេនាធិការ ស្រុកទឹកឈូ បានឲ្យ Post News ដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ អ៊ឹង ឡាទី ភេទស្រី អាយុ៤៨ឆ្នាំ។ រីឯទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ៖ ទូឈើចំនួន២ ,ទូតាំងចំនួន១,ទូកញ្ចក់១, គ្រែដេក៣ ,ទូរទស្សន៍១,តុ១,កៅអី ២ ,កៅអីដេក ២,លុយដុល្លា១ពាន់ដុល្លារ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
ចំពោះមូលហេតុនៃការឆាបឆេះនេះដែរ ត្រូវបានលោកអនុសេនីយ៍ឯក បញ្ជាក់ថា
បណ្តាលមកពីភ្លើងទៀន និងធូប សែនកុងម៉ា៕
មតិយោបល់